នាយ ចឺម ផ្អាក​ឡើងស៊េរី​ឡាន ប្រកាស​ទិញ​វីឡា​ថ្លៃ​ជាង​២០ម៉ឺនដុល្លារ

  • 2017-01-03 00:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី ​នាយ ក្រូច​ ទិញ​ផ្ទះ១ល្វែង នាយ ចឺម​ ដែល​ជា​ក្មួយ​បាន​​ប្រាប់​Sabay​ថា ខ្លួន​ឈប់​ឡើងស៊េរី​រថយន្ត​ទំនើបៗ​ទៀត​ហើយ បច្ចុប្បន្ន​កំពុងតែ​សន្សំ​ប្រាក់ ដើម្បី​ទិញ​​វីឡា​មួយ​ឲ្យ​​បាន​ឆាប់ៗ​ខាង​មុខ​នេះ។

វីឡា​ដែល​នាយ ចឺម គ្រោង​ទិញ​នោះ មាន​តម្លៃ​មិន​ក្រោម​២០ម៉ឺន​ដុល្លារ​ឡើយ ដោយ​នាយ​គ្រោង​ទិញ​នៅ បូរី​ក្បែរៗ​ស្ថានីយ​ទូរទស្សន៍​​CTN​តែ​ម្ដង។ នាយ​ចឺម ​ប្រាប់​ថា មិន​​ទាន់​ទិញ​ភ្លាមៗ​ឡើយ លុយ​មិន​ទាន់​គ្រប់​​ខ្លាច​ជំពាក់​គេ គឺ​រង់​ចាំ​២ទៅ៣ឆ្នាំ​ទៀត​ទើប​​សន្សំ​ប្រាក់​គ្រប់។ បច្ចុប្បន្ន ក្មួយ​ប្រុស​បង្កើត​នាយ​ក្រូច​​​រូប​នេះ​ប្រាប់​ថា សន្សំ​បាន​​​មួយ​ចំនួន​ហើយ ព្រម​ទាំង​ទិញ​ដី​បាន​២ទៅ៣​កន្លែង​ហើយ​ផង​ដែរ។

ស្តាប់​ នាយ ចឺម រៀប​រាប់​រឿងផ្អាកដូរស៊េរីឡាន ត្រៀមទិញវីឡា៖

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម