Jungkook ក្រុម BTS កំពុងជួប​បញ្ហា​ស្បែក​មុខ​ធ្ងន់​ធ្ងរ

  • 2016-12-30 13:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះកំឡុង​ពេល​សម្ដែង​ក្នុង​កម្មវិធី "2016 KBS Gayo Festival” Jungkook សមាជិក​ក្រុម BTS ត្រូវ​បាន​កាមេរ៉ា​ថត​ជិត​មុខ​ស្រប​ពេល​ស្បែក​មុខ​របស់​គេ​កំពុង​ជួប​បញ្ហា​ មុន​ធ្ងន់​ធ្ងរ។

អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​រិះគន់​ Jungkook ថា​ជា​តារា​ល្បី​តែ​មិន​ចេះ​ថែ​ទាំ​ស្បែក​មុខ ចំណែក​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ មិន​គួរ​រិះគន់​​សមាជិក​កូន​ពៅ​របស់ ក្រុម BTS​ នេះ​ទេ​ព្រោះ​ស្បែក​មុខ​របស់ Jungkook ងាយ​នឹង​ប្រតិកម្ម​ជាមួយ​​ការ​ផាត់​មុខ និង ម្សៅ​គ្រប់​ប្រភេទ​ណាស់។

ចំណែក​ឯ​តារា​វ័យ​ក្មេង​កើត​ឆ្នាំ ១៩៩៧ នេះ​ក៏​បាន​អះអាង​ពី​បញ្ហា​ស្បែក​មុខ​របស់​គេដែរ "ខ្ញុំ​ពិត​ជា ស្ត្រេស​ជាមួយ​បញ្ហា​មុន​នេះ​ណាស់ ខ្ញុំ​គិត​ថា​ស្បែក​មុខ​របស់​ខ្ញុំ​ត្រូវ​ការ​សម្រាក​ពី​ការ​ផាត់​មុខ​ខ្លះ​ហើយ"។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​គេ​មិន​អាច​បដិសេធ​ក្នុង​ការ​ផាត់​មុខ​បាន​ដែរ​ក្នុង​នាម​ជា​តារា​ល្បី​ជួរ​មុខ​របស់ K-pop មួយ​រូប៕​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ Samedy

អត្ថបទពេញនិយម