Audi​ ​គ្រោង​ចេញ​រថយន្ត​ដឹក​ទំនិញ​ប្រើ​អគ្គិសនី​ ​បើក​ស្វ័យប្រវត្តិ

  • 2017-01-02 03:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រចនា​ម៉ូដ​រថយន្ត​របស់​ក្រុមហ៊ុន​ ​Audi​ ​ទើប​បញ្ចេញ​រាង​គំរូ​នៃ​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​កុងតឺន័រ​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​ ​និង​មាន​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ។

យោង​តាម​រូប​គំរូ​ទាំង​នោះ​ ​រថយន្ត​កុងតឺន័រ​ដ៏​ទំនើប​នេះ​គឺ​បើកបរ​មិន​ចាញ់​ខ្យល់​ ​ហើយ​រាង​របស់​វា​ត្រូវ​គេ​ចាត់​ថ្នាក់​ជា​ប្រភេទ​ ​aerodynamics​ ​អម​ជា​មួយ​យ៉ាន់​ស្ព័រ​ដ៏​ទាក់​ទាញ។

ដោយ​ឡែក​ក្រុម​​អ្នក​រចនា​ទាំង​នោះ​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​ដែល​ថា​ ​Audi​ ​នឹង​ផលិត​រថយន្ត​ប្រភេទ​នេះ​ឬ​យ៉ាង​ណា​ ​ព្រោះ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​ ​២០១៦​ ​ពួក​គេ​ធ្លាប់​បញ្ចេញ​ម្ដង​រួច​មក​ហើយ​នូវ​គំរូ​រថយន្ត​ប្រហែល​នេះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ