ម្ចាស់​មេដាយ​មាស​​ស៊ីហ្គេម​ ស្លាប់​បន្សល់​បំណុល​ ៥​ពាន់​ដុល្លារ​ឲ្យ​កូន​សង​ជំនួស​

  • 2017-01-03 04:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​លោក​ស្រី ណុល​ កាន ជា​អតីត​​កីឡាការិនី​អត្តពលកម្ម​​ ​​ដែល​​បាន​ឈ្នះ​​មេដាយ​មាស​ស៊ីហ្គេម​លើក​ទី​៣ ​នៅ​ឆ្នាំ​១៩៦៥ ​លើ​ប្រភេទ​កីឡា​ចោល​ស្ន បាន​ទទួល​មរណភាព​ ​និង​​គ្រោង​ធ្វើ​បុណ្យ​​៧​ថ្ងៃ នៅ​ថ្ងៃ​អង្គារ ទី​៤​ ខែ​មករា​។ លោក​ស្រី​បាន​​បន្សល់​ទុក​បំណុល​៥​ពាន់​ដុល្លារ​អាមេរិក​ឲ្យ​កូន​ និង​ចៅ​សង​ជំនួស។

​តាម​ប្រភព​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា ​បំណុល​ដែល​ជំពាក់​នោះ​គឺ​​​ខ្ចី​លុយ​គេ​មក​​សាង​សង់​​​​ផ្ទះ ​ប៉ុន្តែ​ពេល​នេះ​លោក​ស្រី​បាន​​ទទួល​មរណភាព​ដោយ​ទុក​​បំណុល​​ឲ្យ​កូន​ និង​ចៅ​ដែល​នៅ​រស់​ជា​អ្នក​​ទទួល​បន្ទុក​វិញ។ ​បច្ចុប្បន្ន​កូន​ និង​ក្រុម​គ្រួសារ​នៃ​សព​​​កំពុង​ស្វែងរក​ប្រាក់​ធ្វើ​បុណ្យ​គម្រប់​ ៧ថ្ងៃ នៅថ្ងៃទី៤ មករា នៅ ភូមិ​សេកយា ឃុំ អង្គតាសោម ស្រុក ត្រាំកក់ ​ខេត្ត​តាកែវ ។ ​គ្រួសារនៃសព ក៏បាន​អំពាវនាវ​សប្បុរសជនទាំងអស់ មេត្តា​ជួយ​គ្រួសារ​របស់​អតីត​កីឡាការិនីឆ្នើម​របស់​កម្ពុជា​ម្នាក់​នេះ​ផង។

​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​លើក​ទី​៣ នៅ​ឆ្នាំ​១៩៦៥ នោះ​​គឺ​ធ្វើ​ឡើង​នៅ​​ទី​ក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​ចន្លោះ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​១៩៦៥៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​