ឡាន​ថ្មី​ ​៦​ ​ម៉ូដែល​ ​ធ្វើ​ឲ្យ​អ្នក​ទិញ​ខក​ចិត្ត​ ​មិន​ចង់​ប្រើ​ទៀត

  • 2017-01-04 01:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​លទ្ធផល​ចេញ​ដោយ​ភ្នាក់ងារ​ស្រាវជ្រាវ​ស្ថានភាព​ផលិតផល​យានយន្ត​ ​Consumer Reports​ ​របស់​អាមេរិក​បាន​រក​ឃើញ​ថា​មាន​រថយន្ត​ ​៦​ ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​ខក​ចិត្ត។

ការ​ស្រាវជ្រាវ​នោះ​ពឹង​ផ្អែក​លើ​លទ្ធផល​ចម្លើយ​ពី​អ្នក​ប្រើប្រាស់​ប្រមាណ​ ​៣០០ ០០០​ ​នាក់​ ​ហើយ​ក៏​បង្ហាញ​ថា​ ​ Dodge Dart ​ ​គឺ​មិន​ស្ទុះ​ដូច​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ ​ហើយ​ម៉ាស៊ីន​ត្រជាក់​ដំណើរការ​មិន​រលូន។

  • ក្រៅ​ពី​ ​Dodge Dart​ ​គឺ​នៅ​មាន​ ​Chrysler 200​ ​ដែល​ពិបាក​ក្នុង​ការ​បញ្ជា​ ​និង​កៅអី​អ្នក​ដំណើរ​ក្រោយ​ចង្អៀត។
  • Jeep Compass​ ​ពិបាក​សាង​លេខ​ ​(លេខ​ដៃ)​ ​និង​ស៊ី​សាំង​ច្រើន។
  • Nissan Pathfinder​ ​មិន​សូវ​មាន​លំនឹង, កៅអី​គ្មាន​ផាសុកភាព​ ​និង​ស៊ី​សាំង​ច្រើន។
  • Dodge Grand Caravan​ ​ពិបាក​បញ្ចូល​លេខ​ ​(លេខ​ដៃ), កៅអី​គ្មាន​ផាសុកភាព​ ​និង​បរិក្ខារ​ក្នុង​មិន​សមាមាត្រ​តម្លៃ។
  • Nissan Frontier​ ​បូម​រឹង​ពេក​ ​ហើយ​ចង្កូត​បង្វិល​មិន​រលូន​ ​ជា​ពិសេស​ពិបាក​បត់​ត្រឡប់​មួយ​ជុំ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ