ណាហ្គា​ចុះ​កុងត្រា​កីឡាករ​ប្រេស៊ីល​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​

  • 2017-01-04 07:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​​លីគ​​កំពូល​កម្ពុជា​ ណាហ្គាវើល​ បាន​​ចុះ​កុងត្រា​យក​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ Oliveira ដែល​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​២០១៧​ខាង​មុខ​នេះ។ កីឡាករ​ប្រេស៊ីល​រូប​ Diego Gama de Oliveira ជា​យុវជន​នៅ​ក្លិប​ Santos និង​បាន​ប្រកប​អាជីព​បាល់ទាត់​របស់​គេ​នៅ​តាម​​ក្លឹប​ជា​ច្រើន​ដូច​ជា​ក្លឹប​ Gremio Anapolis, XV de Novembro Desportivo, Aves (​​ព័រទុយហ្កាល់), The Cong (​វៀតណាម​), La Paz (ប៊ុលឡាវី), Hougang Utd (សិង្ហបុរី​) និង​ Pusamania Borneo FC (​ឥណ្ឌូណេស៊ី)​ មុន​ពេល​ចុះ​កុងត្រា​ជា​មួយ​សមាជិក​លីគ​កំពូល​កម្ពុជា​ណាហ្គាវើល​សម្រាប់​រដូវ​កាល​២០១៧​នេះ៕

ណាហ្គាចុះ​កុងត្រា​​នឹង​កីឡាករ Diego Gama de Oliveira (រូបថត៖ ណាហ្គាវើល)

អត្ថបទ៖ ជាន ចាន់រ៉ា