Zidane ​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ​ទាំង​២ Benzema & Morata ​ដើម្បី​បន្លាច​ Sevilla យប់​នេះ

  • 2017-01-04 12:31:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការ​​ Zinedine Zidane ​​​​របស់​ក្រុម​ Real Madrid ​នឹង​ដាក់​ខ្សែ​ប្រយុទ្ធ​​ជួរ​មុខ​ទាំង​២​គឺ Karim Benzema និង​ Alvaro Morata ​​ឲ្យ​លេង​ចាប់​ដៃ​គូ​គ្នា​តែ​ម្តង​ ​​ពេល​ប៉ះ​ Sevilla ​នៅ​ពាន​ Copa del Rey វគ្គ​១៦​ក្រុម​ ជើង​ទី​១ នៅ​កីឡដ្ឋាន​ Santiago Bernabeu​ វេលា​ម៉ោង​០៣:១៥​នាទី​យប់​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ចុង​ក្រោយ​ពី​អេស្ប៉ាញ។

Benzema (ឆ្វេង) និង​ Morata

ប្រភព​ពី​ Marca ​បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​សញ្ជាតិ​បារាំង​ នឹង​ប្រើ​ប្រព័ន្ធ​លេង​ ៤-៤-២ សម្រាប់​ប្រកួត​លើក​ដំបូង​សម្រាប់​ឆ្នាំ​ថ្មី​២០១៧ របស់​ក្រុម​ស្តេច​ស Real Madrid យប់​នេះ​ ដោយ​​ដាក់​​ Benzema និង​ Morata ​ឲ្យ​លេង​ជាមួយ​គ្នា​នៅ​តំបន់​ខាង​លើ​ ​ដើម្បី​បំបែក​ប្រព័ន្ធ​ការពារ​របស់​ក្រុម​លោក​ Jorge Sampaoli ​បន្ទាប់​ពី​ Cristiano Ronaldo ​ត្រូវ​ឲ្យ​សម្រាក​ ព្រោះ​​ទើប​ត្រឡប់​ពី​ប្រទេស​ព័រទុយហ្គាល់​បាន​តែ​១​ថ្ងៃ។

បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​បារាំង​ Benzema ​កំពុង​លេង​បាន​ល្អ​វិញ​ហើយ​ ដោយ​២០​ប្រកួត​រដូវ​កាល​នេះ​ ស៊ុត​បាន​ ១០​គ្រាប់ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​អេស្ប៉ាញ​ Morata ឯណោះ​វិញ ក៏​មិន​អន់​ប៉ុន្មាន​ដែរ ដោយ​២១​ប្រកួត​ ស៊ុត​បាន​​៩​គ្រាប់ គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​