Real ​​បំបាក់ Sevilla ​បន្ត​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​​​ចាញ់​​ ៣៨​​ប្រកួត​ចុង​ក្រោយ​

  • 2017-01-05 02:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ស្តេច​ស Real Madrid ​បាន​បន្ត​កំណត់ត្រា​ដ៏​អស្ចារ្យ​ មិន​ទាន់​ស្គាល់​ពាក្យ​ថា "ចាញ់” ​ក្នុង ៣៨​ ប្រកួត​ចុង​ក្រោយ​ បន្ទាប់​ពី​បំបាក់​ Sevilla ​៣-០ ​ទៀត​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Copa del Rey វគ្គ​១៦​ក្រុម​ ជើង​ទី​១ នៅ​កីឡដ្ឋាន​ Santiago Bernabeu ​កាល​ពី​យប់​មិញ។

Real ​បាន​ឲ្យ​​តារា​ឆ្នើម​ Cristiano Ronaldo ​សម្រាក​ ហើយ​កីឡាករ​សំខាន់​មួយ​ចំនួន​ទៀត​ដូចជា Sergio Ramos, Pepe និង​ Gareth Bale ក៏​អវត្តមាន​ដែរ​យប់​មិញ។ ទោះ​ជា​យ៉ាង​ណា ក្រុម​របស់​លោក​ Zinedine Zidane ​នៅ​តែ​ធ្វើ​បាន​ល្អ​​ខ្លាំង​ ដោយ​​អាច​ឈ្នះ​ ៣-០ ​ហើយ​គ្រាប់​បាល់​កើត​ឡើង​នៅ​តង់​ទី​១ ទាំង​អស់។ James Rodriguez ​ស៊ុត​កោង​ជើង​ឆ្វេង​យ៉ាង​អស្ចារ្យ​ នាទី​​១១ មុន​ពេល​​ខ្សែ​ការពារ Raphael Varane ​តែត​គ្រាប់​ទី​២ នាទី​២៩។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ James ​បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​គ្រាប់​ទី​៣ នៅ​នាទី​៤៤។

សម្រាប់​ការ​ប្រកួត​ជើង​ទី​២ Real Madrid ​នឹង​​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​ក្រុម​ Sevilla វិញ​ម្តង ​នា​ថ្ងៃ​ទី​១២ ខែ​មករា ខាង​មុខ​នេះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​