ញាក់​សាច់! ​ទ័ព​បង្ហាញ Cheerleader ​នារី​ស្រស់​ស្អាត​ត្រៀម​រដូវ​កាល​ថ្មី

  • 2017-01-05 02:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ធ្វើ​សន្និសីទកាសែត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ក្រសួង​ការពារ​ជាតិ ​និង​ក្រុម​មក​ពី​លីគ​របស់​ម៉ាឡេស៊ី Malaka ​កាល​ពី​ល្ងាច​មិញ​នេះ ​អ្នក​ចូល​រួម​គ្រប់​គ្នា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ឃើញ​ស្រី​ស្អាត​ជា​ច្រើន​បាន​ចូល​រួម។

ដោយ​ឡែក​ក្រុម​នារី​ស្រស់​ស្អាត​ទាំង​នេះ ត្រូវ​បាន​ក្រុម​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា​ជា​ក្រុម​នារី Cheerleader ​របស់​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ ​ក៏​ដូចជា​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ល្ងាច​នេះ វេលា​ម៉ោង​៦:៤៥​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផង​ដែរ។

លោក ខូវ ឆាយ ​អ្នក​ចាត់ការ​ក្រុម​ក្រសួង​ការពារ​ជាតិ ​បាន​បញ្ជាក់​បន្ថែម​ថា​នេះ​ជា​អ្វី​ដែល​ក្រុម​របស់​លោក​កំពុង​តែ​ធ្វើ ដើម្បី​ឱ្យ​កាន់​តែ​មាន​ភាព​ទាក់ទាញ​ថែម​ទៀត។ មិន​ត្រឹម​តែ​មាន Cheerleader ​នេះ​ទេ ​ក្រុម​ទ័ព​ក៏​នឹង​មាន​កម្មវិធី​ផ្សេង​ៗ​ទៀត ​សម្រាប់​ការប្រកួត​លីគ​កំពូល​រដូវ​កាល​ថ្មី​ឈាន​ចូល​មក​ដល់​នេះ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ