អ្នក​នយោបាយ​​តៃវ៉ាន់​​ស្លាប់​​ ជួល​នារី​សិចស៊ី​៥០​នាក់​​ រាំ​ដង្ហែ​សព​​ផ្អើល​​គ្រប់​គ្នា

  • 2017-01-06 02:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​តៃវ៉ាន់​​វ័យ​ក្មេង​​ម្នាក់ បាន​ជួល​​នារី​សិចស៊ី​ចំនួន​​៥០​នាក់​​ឲ្យ​​រាំ​​តោង​បង្គោល​លើ​​​រថយន្ត ​អំឡុង​ពេល​​ដង្ហែ​សព​ឪពុក​​យក​ទៅ​បញ្ចុះ ​ដោយ​​ចាត់​ទុក​​ជា​កាដូ​​ចុង​ក្រោយ​​សម្រាប់​គាត់។

វីដេអូ​ត្រូវ​បាន​គេ​បង្ហោះ​ពេញ​អ៊ីនធឺណិត​ខាង​លើ​ បាន​​ថត​​នៅ​​ថ្ងៃ​ទី​​៣មករា​ នៅ​ក្នុង​សង្កាត់​ Chiayi កោះ​តៃវ៉ាន់​។ បើ​យោង​ទៅ​តាម​​កូន​ប្រុស​​​អតីត​អ្នក​​នយោបាយ​កំពូល​តៃវ៉ាន់​​​នេះ ប្រាប់​ថា​​ឪពុក​​ខ្លួន​​ស្រលាញ់​​ជីវិត​​​ពោរ​ពេញ​ដោយ​​ភាព​​សប្បាយ​រីករាយ ហើយ​​ធ្លាប់និយាយ​​ថា ​ចង់​បាន​​បុណ្យ​សព​មួយ​​​​ដ៏​រីករាយ និង​​​ល្អ​ជាង​គេ​បំផុត​​បើ​អាច។

បើ​តាម​​ប្រភព​​​ សព​​មាន​​ឈ្មោះ​ Tung Hsiang អាយុ​​ ៧៦​​ឆ្នាំ​​​ ជា​អតីត​​ប្រធាន​​ក្រុម​ប្រឹក្សា​​សង្កាត់​ Chiayi ​បាន​លា​​ចាក​លោក​នៅ​ថ្ងៃ​ទី​ ១៤​ធ្នូ ​ដោយសារ​​ជំងឺ និង​​បញ្ចុះ​សព​​នៅ​ថ្ងៃ​​ទី​​៣​មករា​​ ថ្មី​ៗ​នេះ។

​ពិធី​​ហែ​សព​ប្រព្រឹត្តិ​​​​ទៅ​ម៉ោង​ ១០​ព្រឹក​​អម​ជា​មួយ​​​រថយន្ត​ Jeeps ៥០​គ្រឿង​​ដឹក​នារី​ ៥០​នាក់ និង​​រថយន្ត​​ចម្រុះ​គ្នា​ ១៥០​គ្រឿង​ផ្សេង​ទៀត៕ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖​

លោក Tung Hsiang រាប់​ពីឆ្វេង​នៅទី​២

ប្រភព៖ Taiwan News   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី