លេងសើចម៉េចបាន នាយព្រែក ទិញខុនដូ និងទិញផ្ទះ ឲ្យម្ដាយអស់ជិត២០ម៉ឺនដុល្លារអាមេរិក
- 2017-01-06 06:14:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងសើចម៉េចបាន នាយព្រែក ទិញខុនដូ និងទិញផ្ទះ ឲ្យម្ដាយអស់ជិត២០ម៉ឺនដុល្លារអាមេរិក
ចន្លោះមិនឃើញ
តាំងពីចាប់ដើមចូលប្រឡូកសិល្បៈមកដល់ពេលនេះ នាយ ព្រែក មិនទាន់បានផ្លាស់ប្តូររថយន្តម៉ាក Toyota Pruis 07 នោះទេ ព្រោះលោកបានយកលុយទៅទិញផ្ទះ និងខុនដូតម្លៃជិត២០ ម៉ឺនដុល្លារអាមេរិកឯណោះ។ នេះបើតាម នាយ ព្រែក ប្រាប់មកកាន់ Sabay។
កំលោះសង្ហារកូនយាយយ៉យរូបនេះថ្លែងថា "បាទសព្វថ្ងៃខ្ញុំមិនទាន់បានផ្លាស់ប្តូរម៉ាកយន្តនោះទេបង តាំងពីចូលសិល្បៈរហូតមកដល់ពេលនេះ ខ្ញុំជិះ រថយន្តម៉ាក Toyota Pruis ដដែលបង មូលហេតុដែលខ្ញុំមិនប្តូររថយន្តដោយសារតែខ្ញុំយកលុយទៅចាយលើផ្ទះ និងខុនដូ សរុបទាំងពីរហ្នឹងអស់ជិត២០ម៉ឺនដុល្លារ"។
សម្រាប់ខុនដូដែលនាយ ព្រែក ទិញស្ថិតនៅម្តុំព្រែកលៀប ចំណែកឯផ្ទះវិញនៅក្បែរប្រលានយន្តហោះភ្នំពេញ អន្តរជាតិ។ បើនិយាយពីខុនដូវិញលោកទិញទុកសម្រាប់រស់នៅជាមួយអនាគតភរិយា ចំណែកឯផ្ទះវីញគឺទុកឲ្យអ្នកម្តាយរស់នៅ។ នាយ ព្រែក បន្ថែម។
តោះទៅទស្សនាវីដេអូលំអិតពីនាយទាំងអស់គ្នា៖