ពិសេស​មែន​! រឿង​ "Jailbreak" update ទៅ​ជា​ Game សម្រាប់​​ iOS ​និង​ Android

  • 2017-01-06 12:47:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​ថ្មី​ហើយ​ប្លែក​ ដែល​រឿង "ការពារ​ឧក្រិដ្ឋជន ឬ Jailbreak”​ បាន​វិវត្តន៍​ទៅ​ជា​ Game សម្រាប់​ iOS ​និង​ Android ហើយ​នឹង​ដំណើរ​​ការ​នៅ​រយៈ​ពេល​២​សប្តាហ៍​ខាង​មុខ​នេះ​​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​ដឹកនាំ​ Jimmy Henderson។

អ្នក​ដឹកនាំ​រឿង "ការពារ​ឧក្រិដ្ឋជន ឬ Jailbreak”​ បាន​បញ្ជាក់​​ថា Game នេះ​​នឹង​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី​សម្រាប់​អ្នក ប្រើiOS ​និង​ Android ។ អ្នក​ដឹកនាំដដែល អះអាង​ថា​ Game នេះ​នឹង​ជោគជ័យ ព្រោះ​លោក​បាន​សាកល្បង​លេង​រួច​ហើយ​ វា​មាន​ភាព​កំប្លុកកំប្លែង និង​ជក់​ចិត្ត​សម្រាប់​អ្នក​លេង។

​​ចំណែក​លោក ពិសិដ្ឋ អ្នក​រៀប​ចំ​បង្កើត​ Game នេះ​បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​ប្លែកដែល​​រឿង "ការពារ​ឧក្រិដ្ឋជន ឬ Jailbreak”​បាន​បង្កើត​ទៅ​ជា​ Game នៅ​លើ iOS ​និង​ Android សម្រាប់​ចែក​ជូន​ទស្សនិកជន​បាន​កម្សាន្ត​ពេល​ទំនេរ។ Game មួយនេះ​មាន​ចំណុច​ពិសេស​ជាច្រើន​ ហើយ​ក្នុង​វគ្គនីមួយសុទ្ធតែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ជា​ពិសេស​តួអង្គ​នីមួយ​ៗ​ លោក​បាន​ព្យាយាម​ច្នៃ​ឲ្យ​មាន​មុខ​មាត់​ស្រដៀង​ទៅ​នឹង​តួ​អង្គ​ពិតៗ​ដូច​​ក្នុង​រឿង​ផង​ដែរ។

ចង់​ដឹង​របៀប​លេង​ និង ការ​ផ្លាស់​ប្តូរ​ពី​រឿង "ការពារ​ឧក្រិដ្ឋជន ឬ Jailbreak”​ ទៅ​ជា​​ Game​ បែប​ណា​តោះ​​ទស្សនា​ការ​បកស្រាយ​ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា