រក​ឃើញ​ជយលាភី​ភាពយន្ត​ខ្លី​ប្រចាំ​ឆ្នាំ​ទាំង​៣​រូប

  • 2017-01-08 03:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​គឺ​ជា​​ការ​ប្រកួត​​ជុំ​ចុង​ក្រោយ​នៃ​ "​មហោស្រព​ភាពយន្ត​ជាតិ​ខ្នាត​ខ្លី​លើក​ទី​១" ដែល​បាន​រក​ឃើញ​ជើង​ខ្លាំង​៣​រូប​ក្នុង​ចំណោម​១៨​ផ្សេង​ទៀត។

មាន​ភាពយន្ត​ខ្លី​​៣ចំណង​ជើង​ត្រូវ​ជ្រើស​រើស​ជយលាភី​ដោយ​យោង​ទៅ​តាម​ការ​ដាក់​ពិន្ទុ​លើ​ ៦ ចំណុច​គឺ បច្ចេកទេស​ថត​ សាច់រឿង ការ​ដឹក​នាំ​ សំឡេង ការ​កាត់ត និង ការ​សំដែង ហើយ​គោល​ដៅ​ធំ​ចម្បង​គឺ ​ភាពយន្ត​នោះ​ត្រូវ​មាន​ពណ៌​សម្បុរ​ និង រសជាតិ​ជា​លក្ខណៈ​ខ្មែរ​។ នេះ​បើ​តាម​លោក​ ស៊ិន ច័ន្ទសាយ៉ា ។

ជ័យ​លាភី​លេខ​១​បាន​ទៅ​ រឿង "ទឹក​ក្រហម​" ដឹក​នាំ​ដោយ​លោក​ លី​ ប៉ូឡែន ​មាន​រយៈ​ពេល ១៤:៥៧ នាទី ឯ​លេខ​២​ បាន​ទៅ​រឿង "២០ដុល្លារ" ដោយ​លោក សាង ច័ន្ទវិសាល មាន​រយៈ​ពេល ១២:៤៩ នាទី និង រឿង​ទី៣ "​សីលធម៌"​ ដោយ​លោក យឹម សុសត្យា ដែល​មាន​រយៈ​ពេល​ត្រឹម​តែ ៥:២៨ នាទី ប៉ុណ្ណោះ។​

គូរ​បញ្ជាក់​ផង​ដែរ​ថា​ ជយលាភី​លេខ​១ ទទួល​បាន​ពាន​មាស​មួយ​ រួម​និង​ទឹក​ប្រាក់​​ចំនួន ៣០០០ដុល្លារ , លេខ​២ ទទួល​បាន​ពាន​ប្រាក់​មួយ​ និង​ថវិកា ២០០០​ដុល្លារ ហើយ​លេខ​៣​ ទទួល​បាន​ពាន​សំរិទ្ធ​ និង ទឹក​ប្រាក់​១០០០ដុល្លារ៕

អត្ថបទ៖ សុខណា