​​លោក​ ប្រាក់ សុវណ្ណារ៉ា ​ទម្លាយ​មូល​ហេតុ​ចាក​ចេញ​ពី​បឹង​កេត

  • 2017-01-08 03:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​​ថ្មីៗ​នេះ​លោក ប្រាក់ សុវណ្ណារ៉ា ​ដែល​ជា​គ្រូ​បង្វឹក​​ទើប​ជួយ​ឲ្យ​បឹង​កេត​លើក​ពាន​លីគ​កំពូល​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦ បាន​​​ធ្វើ​ការ​ចាក​ចេញ​​​ពី​ក្លឹប​ម្ចាស់​ជើង​ឯក​ពីរ​សម័យ​​កាល​មួយ​នេះ។ ​ជា​មួយ​ចម្ងល់​​មួយ​នេះ​តើ​ប្រិយមិត្ត​ដឹង​ទេ​ថា ហេតុ​អ្វី​បាន​ជា​​​ប្អូន​​ប្រុស​លោក ប្រាក់ វុទ្ធី​ រូប​នេះ​​ចែក​ផ្លូវ​គ្នា​ជា​មួយ​បឹង​កេត?

​ឆ្លើយ​តប​​ជាមួយ​សំនួរ​របស់​ Sabay ​យ៉ាង​ខ្លី​លោក​បាន​ឲ្យ​ដឹង​ថា គឺ​មក​ពី​ការ​ចរចា​គ្នា​មិន​ត្រូវ​​រវាង​ក្លឹប និង​លោក​ផ្ទាល់​លើ​កិច្ចសន្យា​។ ជាង​នេះ​ទៅ​ទៀត​គឺ​​មក​ពី​ក្លឹប​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​ ដែល​ទទួល​បាន​ដូច​សព្វ​ថ្ងៃ។

​ចំពោះ​ការ​​ធ្វើ​ជា​គ្រូ​បង្វឹក​​​​ក្លឹប​ផ្សេង​​ លោក​មិន​ទាន់​ដឹង​នៅ​ឡើយ ម្យ៉ាង​ទៀត​ក្លឹប​​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា​ទាំង​អស់​​មាន​គ្រូ​បង្គោល​រួចរាល់​ហើយ​ដែរ។ លោក​បាន​បញ្ចេញ​​អារម្មណ៍​ថា វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ក្នុង​វិស័យ​បាល់ទាត់​។

​សូម​បញ្ជាក់​ថា លោក​ប្រាក់ សុវណ្ណារ៉ា បាន​ចូល​ខ្លួន​មក​ដឹក​នាំ​ក្លឹប​បឹង​កេត​អង្គរ​ដើម​​ឆ្នាំ​២០១៥​ពីរ​រដូវ​កាល​កន្លង​មក​លោក​បាន​ជួយ​ បឹង​កេត​លើក​ពាន​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦ និង​ទទួល​បាន​ជើង​ឯក​រង​ពាន​រង្វាន់ Toyota Mekong Club Championship 2015៕

​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​