ទី​បំផុត​មាន​ស្មាតហ្វូន​អាច​ផ្តួល​ iPhone 7 Plus ហើយ

  • 2017-01-09 02:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Xiaomi រំពឹង​ថា​នឹង​ប្រកាស​​ស្មាតហ្វូន​ថ្មី​ម៉ូដែល​ Mi 6 ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៦ កុម្ភៈ​ ខាង​មុខ​នេះ​ ដោយ​វា​អាច​ស្មាតហ្វូន​ដំបូង​គេ​មាន​បំពាក់​បន្ទះ​ឈីប​ Qualcomm ជំនាន់​ចុង​ក្រោយ​ Snapdragon 835។​

Mi Note 2

ដោយ​ឡែក​ថ្មីៗ​នេះ​មាន​​​រូបភាព​មួយ​​បង្ហាញ​ពី​ពិន្ទុ​ធ្វើ​តេស្ត​ម៉ាស៊ីន​ Mi 6 បាន​លេច​ឡើង​លើ​បណ្ដាញ​ទំនាក់​ទំនង​ Weibo។ ផ្អែក​តាម​រូបភាព​ប្រសិន​បើ​វា​ជា​ពិន្ទុ​របស់​ Mi 6 ដែល​ធ្វើ​តេស្ត​តាម​រយៈ​ AnTuTu មែន​ នោះ​​មាន​ន័យ​ថា​ Mi 6 ​គឺ​ជា​​កំពូល​ស្មាតហ្វូន​មាន​ល្បឿន​ប្រតិបត្តិការ​ខ្លាំង​ជាង​គេ។

ក្នុង​រូបភាព​បង្ហាញ​ថា​ Xiaomi Mi 6 ទទួល​បាន​ពិន្ទុ​ដល់​ទៅ​ ២១០ ៣២៩ ដោយ​បាន​បំបែក​កំណត់​ត្រា​ របស់​ iPhone 7 Plus ដែល​មាន​ពិន្ទុ​ ១៨៣ ១០៦ ធ្លាប់​ជា​ស្មាតហ្វូន​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ។ ត្រួសៗ​ពី​ Mi 6 វា​អាច​មាន​រូបរាង​ស្រដៀង​នឹង​ Mi Note 2 ហើយ​អាច​មាន​ RAM ទំហំ​ដល់​ 6 GB៕​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង