Ford ចេញ F-150​ ​២០១៨​ ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​​​កម្លាំង​ខ្លាំង​ ប្រអប់​លេខ ១០វគ្គ

  • 2017-01-09 02:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford​ ​ទើប​បញ្ចេញ​ ​F-150​ ​ម៉ូដែល​ ​២០១៨​ ​ដែល​មាន​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត​ប្រភេទ​ ​V6​ ​ចំណុះ​ ​៣,៣​ ​លីត្រ​ ​និង​កម្លាំង​ ​២៨២​ ​សេះ។

F-150​ ​២០១៨​ ​មាន​បែងចែក​ជា​ ​៣​ ​ជម្រើស​ម៉ាស៊ីន​ ​គឺ​ប្រភេទ​ ​៣,៣​ ​លីត្រ​ ​EcoBoost, ២,៧​ ​លីត្រ​ ​EcoBoost​ ​និង​ប្រភេទ​ ​V8​ ​ចំណុះ​ ​៥,០​ ​លីត្រ​ ​ហើយ​ម៉ូដែល​ទាំង​ ​៣​ ​នោះ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្ត​ ​១០​ ​វគ្គ​ ​ដែល​សហការ​ផលិត​ជា​មួយ​ក្រុមហ៊ុន​ ​General Motors។

កាន់​តែ​ពិសេស​ ​F-150​ ​២០១៨​ ​មាន​បំពាក់​ ​Adaptive Cruise Control​ ​ដែល​ជា​បច្ចេកវិទ្យា​ផ្អាក​និង​ផ្ដើម​ដំណើរការ​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​ ​(រលត់​ពេល​ឈប់​ ​តែ​ដំណើរការ​វិញ​ពេល​ជាន់​ហ្គែ)។ អាច​ប្រើ​សេវា​អ៊ីនធឺណិត​ប្រភេទ​ ​4G​ ​និង​មាន​មុខងារ​កាមេរ៉ា​ ​៣៦០​ ​ដឺក្រេ​ ​អាច​មើល​បាន​ជុំវិញ​រថយន្ត៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម