បណ្ដាញ​សង្គម​ថ្មី Like Cambodia ជួប​បញ្ហា Server ដោយ​សារ​អ្នក​ប្រើប្រាស់​សម្រុក​ចូល​ច្រើន

  • 2017-01-09 02:31:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​សង្គម​ថ្មី Like Cambodia ដែល​បង្កើត​ឡើង​ដោយ​អ្នក​អភិវឌ្ឍ​កម្មវិធី​ជំនាញ​លោក ស៊ាន វណ្ណារិទ្ធ ពេល​នេះ​កំពុង​មាន​បញ្ហា​រអាក់រអួល​ផ្នែក Server ដោយ​សារ​មាន​អ្នក​បុក​ចូល​ប្រើប្រាស់​ច្រើន។

លោក វណ្ណារិទ្ធ អ្នក​បង្កើត Like Cambodia បាន​បញ្ជាក់​ថា ដោយ​សារ​មួយ​រយៈ​ថ្មីៗ​នេះ ក្រោយ​មាន​ការ​ចុះផ្សាយ បណ្តាញ​សង្គម​លោក​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​មែន​ទែន ពី​បណ្តា​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា។ កំណើន​អ្នក​ប្រើប្រាស់​និង​ចុះ​ឈ្មោះ​លើ Like Cambodia កើន​ឡើង​ហួស​ពី​ការ​ស្មាន ទើប​ធ្វើ​ឲ្យ Server ដើរ​មិន​ស្រួល​បែប​នេះ ជា​ហេតុធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​មាន​បញ្ហា​ Sign Up និង​រអ៊ូ​​រឿង​ដើរ​យឺត។

ឥឡូវ​នេះ​ក្រុម​ការងារ Like Cambodia កំពុង​អាប់ដេត Server ឲ្យ​កាន់​តែ​ធំ​ ដើម្បី​ឲ្យ​បណ្ដាញ​សង្គម​ថ្មី​នេះ ដំណើរការ​រលូន​ជាង​មុន។ ប៉ុន្តែ​អំឡុង​ពេល​នៃ​ការ​អាប់ដេត​នេះ អាច​មាន​បញ្ហា​និង​ការ​រអាក់រអួល​ផ្សេងៗ​កើត​ឡើង។

មុខងារ​ជា​ច្រើន​ក្នុង​កម្មវិធី​នេះ​ស្រដៀង​គ្នា​ទៅ​នឹង​បណ្ដាញ​សង្គម​យក្ស Facebook ដែរ ដូចជា មុខងារ Reaction លើ Post នីមួយៗ Tag Friend និង Check-in ជា​ដើម។ ចំពោះ​ការ Like និង Comment លើ Post ណាមួយ​ម្តងៗ ម្ចាស់​គណនី​នឹង​ទទួល Notification លើ​ទូរសព្ទ។

បច្ចុប្បន្ន​បណ្ដាញ​សង្គម Like Cambodia មាន​សមាជិក (Member) កំពុង​ប្រើប្រាស់​ប្រហែល​ជិត ៥០០ នាក់ ឯ​ចំនួន​ទាញ​យក​លើ Play Store មាន​ចន្លោះ​ពី ១ ០០០ ដល់ ៥ ០០០ ដង​ឯណោះ៕

  • ទាញ​យក Like Cambodia លើ App Store

  • ទាញ​យក Like Cambodia លើ Play Store

ឬ​ចូល​ទៅ​កាន់ www.likecambodia.com

អត្ថបទ៖ ផាន់និត