បឹង​កេត​ប្រកាស​យក​លោក​ John Mcglynn ធ្វើ​ជា​គ្រូ​បង្គោល​ថ្មី​

  • 2017-01-09 05:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បឹង​កេត​អង្គរ​ថ្ងៃ​នេះ​បាន​ប្រកាស​លើ​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ខ្លួន​ថា​បាន​ព្រមព្រៀង​យក​លោក​ John Mcglynn ធ្វើ​ជា​គ្រូ​បង្វឹក​ថ្មី​បណ្ដោះ​អាសន្ន​ជំនួស​លោក ប្រាក់​ សុវណ្ណារ៉ា។

លោក​ John Mcglynn

ការ​តែង​តាំង​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​លោក​គ្រូ​ ប្រាក់​ សុវណ្ណារ៉ា ​បាន​​ចែក​ផ្លូវ​គ្នា​ដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយ​ក្លឹប​ជើង​ឯក​លីគ​កម្ពុជា​ក្រោម​មូលហេតុ​ចរចា​គ្នា​មិន​ត្រូវ និង​ដោយ​សារ​ក្លឹប​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​លទ្ធផល​នា​ប្រកួត​កន្លង​ទៅ។

លោក​ John Mcglynn ធ្លាប់​ដឹក​នាំ​បឹង​កេត​ម្ដង​ហើយ​កាល​ពី ឆ្នាំ​២០១៤ ដល់​២០១៥ ដែល​កាល​ណោះ​គឺ​ជំនួស​តំណែង​លោក​គ្រូ ​ប្រាក់ ​វុទ្ធី​។ មុន​ពេល​ទៅ​កាន់​បឹង​កេត​កាល​ពី​ឆ្នាំ​២០១៤ គ្រូ​បង្វឹក​សញ្ជាតិ​អូស្ត្រាលី​ធ្លាប់​ធ្វើ​ជា​ជំនួយ​ការ​ គ្រូបង្វឹក​នៅ​​ភ្នំពេញ​ក្រោន៕

លោក ប្រាក់​ សុវណ្ណារ៉ា

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម