រូប​សំណាក​ Messi ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ​បាក់​អស់​ពាក់​កណ្ដាល​

  • 2017-01-10 03:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សំណាក​ Lionel Messi ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​បំបាក់​អស់​ពាក់​កណ្ដាល​នៅ​ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន។

អភិបាល​ក្រុង​ Horacio Rodriguez ​បាន​ឲ្យ​គេ​សាង​សង់ ​រូប​សំណាក​​ប្រធាន​ក្រុម​អាហ្សង់ទីន​​ ​ក្នុង​ឆ្នាំ​២០១៦ ក្រោយ​ពេល​រូប​លោក​បញ្ចុះបញ្ចូល​ Messi ឲ្យ​ត្រឡប់​ពី​ចូល​និវត្តន៍​​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​វិញ​បាន​សម្រេច​។ សេចក្ដី​ថ្លែង​ការណ៍​របស់​អាជ្ញាធរ​ឲ្យ​ដឹង​ថា រូប​សំណាក​​ Messi ត្រូវ​​បំផ្លាញ​ដាច់​អស់​ពាក់​កណ្ដាល ដោយ​ពួក​ជ្រុល​និយម​ ហើយ​អាជ្ញាធរ​កំពុង​រៀបចំ​ជួសជុល​ឡើង​វិញ​។

ទីតាំង​របស់​រូប​សំណាក Messi ​​ស្ថិត​នៅ​តាម​ផ្លូវ​ដើរ​អម​មាត់​ទន្លេ Rio de la Plata ជា​មួយ​រូប​សំណាក​បុគ្គល​ឆ្នើម​ផ្នែក​កីឡា​ ជនជាតិ​អាហ្សង់ទីន​ផ្សេង​ទៀត​មាន​ដូចជា កីឡាការិនី​ ហុកគី Luciana Aymar, កីឡាការិនី​វាយ​កូន​បាល់ Gabriela Sabatini, កីឡាករ​ Guillermo Vilas និង លោក ​Juan Manuel Fangio អតីត​អ្នក​ប្រណាំង​រថយន្ត​ Formula One ជាដើម៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន