ប៉ុន្មាន​ចំណុច​នេះ ទើប​ធ្វើ​ឲ្យ​ម៉ូតូ​អូតូ​ PCX 2017 ស៊ី​ថ្លៃ​បំផុត​

  • 2017-01-11 01:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PCX ឆ្នាំ​ ២០១៧ ​របស់​ហុងដា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​ម៉ូតូ​​ដែល​មាន​តម្លៃ​រាង​ថ្លៃ​ជាង​ម៉ូតូ​អូតូ​ដទៃ​ទៀត នេះ​ក៏​ដោយ​សារ​តែ​ PCX មាន​បច្ចេកវិទ្យា​ទំនើប​ៗ​ និង ចំណុច​ពិសេស​ជា​ច្រើន។

​​​​​​​​@ ឃ្លុប​ដែល​មាន​រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ ឬ ឧបករណ៍​អេឡិចត្រូនិក​​កម្លាំង​ ១២ វ៉ុល។

@ បច្ចេកវិទ្យា​ឈប់​ដោយ​ស្វ័យប្រវត្តិ​ Idling Stop ជួយ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​មួយ​កម្រិត។

@ បច្ចេកវិទ្យា​​ Honda Smart Key ដែល​មាន​មុខងារ​សំខាន់​បី៖ អាច​បង្ហាញ​ជា​ពន្លឺ​ភ្លើង​ភ្លឹប​ភ្លែត​ និង​ បន្លឺ​ជា​សំឡេង​ដើម្បី​រក​ម៉ូតូ​នៅ​កន្លែង​ចត​បាន​លឿន, ប្រព័ន្ធ​ការងារ​ដែល​លោត​ជា​សំឡេង​រោទ៍​ភ្លាមៗ​ប្រសិន​បើ​ម៉ូតូ​មាន​ចលនា និង មុខងារ​ទី​បី​ប្រើ​សម្រាប់​ចាក់​ ឬ ដោះ​សោ​ប្រព័ន្ធ​ម៉ាស៊ីន​ម៉ូតូ។

​​@ កុងទ័រ​ Analog លាយ​ហ្នឹង​ Digital

@ អាច​ផ្ទុក​ប្រេង​ឥន្ធនៈ​បាន​ ៨ លីត្រ​ ហើយ​បើកបរ​ចម្ងាយ​ផ្លូវ​ ១០០ គ.ម ប្រើ​ប្រេង​ឥន្ធនៈ​អស់​ប្រមាណ​ ២,៣៥ លីត្រ​ប៉ុណ្ណោះ

@ ឃ្លុប​ក្រោម​កែប​មាន​ទំហំ​ធំ​ អាច​ដាក់​មួក​សុវត្ថិភាព​ និង ឥវ៉ាន់​ដទៃ​ទៀត​បានច្រើន

ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​លម្អិត​របស់​ PCX ឆ្នាំ​ ២០១៧៖

  • ប្រភេទ​ម៉ាស៊ីន ៖ ប្រព័ន្ធ​ប្រើ​ប៊ិច​ PGM-FI, ប្រព័ន្ធ​ ៤ តង់, បញ្ចុះ​កម្ដៅ​ដោយ​ទឹក

  • ទំហំ​ម៉ាស៊ីន ៖ ១៥០ សេសេ

  • ប្រព័ន្ធ​លេខ​ ៖ ស្វ័យប្រវត្ត​

  • ទំហំ​ (ទទឹង x បណ្ដោយ x កម្ពស់) ៖ ៧៣៧ x ១ ៩៣១ x ១ ១០៣ ម.ម

  • ប្រវែង​ពី​កង់​មុខ​ទៅ​ក្រោយ ៖ ១ ៣១៥ ម.ម

  • ទម្ងន់ ៖ ១៣២ គីឡូក្រាម

  • ហ្វ្រាំង​មុខ​ ៖ ហ្វ្រាំង​ថាស

  • ហ្វ្រាំង​ក្រោយ​ ៖ ហ្វ្រាំង​​ស្បែក

  • ចំណុះ​ធុង​ប្រេង​ឥន្ធនៈ ៖ ៨ លីត្រ​​

  • តម្លៃ​ទីផ្សារ​ក្នុង​ស្រុក ៖ ប្រហាក់​ប្រហែល​ ៣ ៥០០ ដុល្លារ

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម