ទ័ព ​នឹង​ប៉ះ​ជាមួយ​ក្រុម​ម៉ាឡេស៊ី​ដែល​ទើប​ស៊ី​ក្រោន ៥-៣ ​​ស្អែក​នេះ

  • 2017-01-10 06:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ក្រសួង​ការពារ​ជាតិ ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុមNegeri ​របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ស្អែក​នេះ នៅ​ស្ដាត​ចាស់​វេលា​ម៉ោង​ ៣:៣០​នាទី។

ដោយ​ការ​ប្រកួត​ខាង​លើ​នេះ​ទៀត​សោត ដើម្បី​ជា​ការ​សម​កម្លាំង​មួយ​សម្រាប់​ក្រុម​ក្រសួង​ការពារ​ជាតិ​មុន​ចាកចេញ​ពី​កម្ពុជា​ទៅ​លេង​នៅ​ប្រទេស​ថៃ ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​មួយ។ ដោយ​ការ​ប្រកួត​មិត្តភាព​នោះ ​ក្រុម​របស់​លោក ទេព ឡុងរចនា ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​នៅ​ថៃ ជា​ពិសេស​គឺ​ក្រុម Buriram United ​តែ​ម្ដង។

ចំពោះ​ក្រុម​Negeri ​របស់​ប្រទេស​ម៉ាឡេស៊ី ​ក៏​មិន​ណយ​ដែរ ​ដោយ​ពួកគេ​ទើប​តែ​យក​ឈ្នះ​លើ​ក្រុម​ភ្នំពេញ​ក្រោន​ ៥-៣ ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ទេ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម