LG G6 នឹង​ប្រើអេក្រង់​ QuadHD+ ដំបូង​គេ​ក្នុង​លោក

  • 2017-01-11 02:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​ក្រុមហ៊ុន​ LG Display បាន​ប្រកាស​ចេញ​នូវ​អេក្រង់​ថ្មី​សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ QuadHD+ (1440x2880)។ មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​បញ្ជាក់​ថា​​ទូរសព្ទ​ LG កំពូល​ជំនាន់​ថ្មី​នឹង​ប្រើ​អេក្រង់​នេះ​ ដោយ​ទំនង​ជា​សំដៅ​លើ LG G6។

LG G5

អេក្រង់​ដែល​ទើប​បង្ហាញ​​មាន​ទំហំ​ ៥,៧ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​​ដង់ស៊ីតេ​ ៥៦៤ ភីកសែល​ក្នុង​មួយ​អ៊ីញ​ ធ្វើ​ឲ្យ​រូបភាព​បង្ហាញ​ចេញ​មក​ដិត​ល្អ​ច្បាស់​ដូច​ធម្មជាតិ ហើយ​​​វា​បង្ហាញ​រូបភាព​ក្នុង​មាត្រដ្ឋាន​ 18:9។ គុណ​សម្បត្តិ​នៃ​អេក្រង់​នេះ​ក៏​នឹង​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​​មុខងារ​ Dual-Screen Multi-Tasking ដែល​មាន​លើ​ Android 7.0 ដំណើរ​ការ​​កាន់​តែ​ប្រសើរ​ផង​ដែរ។

ក្រុមហ៊ុន​ដែល​ទើប​បង្ហាញ​ចេញ​នូវ​ទូរទស្សន៍​ស្ដើង​ជាង​គេ​ក្នុង​លោក​នេះ​ ក៏​បាន​លម្អិត​ដែរ​ថា​អេក្រង់​ថ្មី​នេះ​គឺ​​ស្ទើរ​តែ​គ្មាន​គែម​សង​ខាង​ ហើយ​ថែម​ទាំង​មាន​កម្រាស់​ស្ដើង​ទៀត​ផង។ លើស​ពី​នេះ​​​វា​ប្រើ​ប្រាស់​ថាមពល​តិច​ជាង​មុន​ ៣០%។

LG រំពឹង​ថា​នឹង​ប្រកាស​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​ LG G6 នៅ​ចុង​ខែ​កុម្ភៈ​ខាង​មុខ​ ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យា​ Mobile World Congress ប្រចាំ​ឆ្នាំ​ ២០១៧ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង ​​Barcelona​ ប្រទេស​អេស្ប៉ាញ៕​​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម