CR7 ​រក​ចំណូល​ក្រៅ​ពី​បាល់ទាត់​​​បាន​ច្រើន​ជាង​គេ​ឆ្នាំ​២០១៦ រីឯ​ Bale ​​ជាប់​លេខ​៤

  • 2017-01-11 03:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid បន្ទាប់​ពី​ឈ្នះ​ពាន​ UEFA Champions League, FIFA Club World Cup, Euro 2016 ​រួម​ទាំង​ពាន​កីឡាករ​ល្អ​បំផុត​លើ​លោក​ Ballon d’Or ​និង​ FIFA’s Best Men’s Player ​កាល​ពី​យប់​​ថ្ងៃ​ច័ន្ទ​ ពេល​នេះ​បាន​ជាប់​ឈ្មោះ​​ជា​កីឡាករ​ ដែល​រក​ចំណូល​ក្រៅ​ពី​បាល់ទាត់​ បាន​ច្រើន​​​ជាង​គេ​បំផុត​ថែម​ទៀត​ ក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ទាំង​អស់ ខណៈ​ដែល​មិត្ត​រួម​ក្រុម​របស់​គេ​ Gareth Bale ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៤។

Cristiano Ronaldo

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​​ពី​ London School of Marketing ​បាន​ឲ្យ​ដឹង​ថា ​​​បញ្ជី​កីឡាករ​ដែល​មាន​ចំណូល​ច្រើន​ជាង​គេ​បំផុត​ឆ្នាំ​២០១៦ ​​ទាំង​៣០​នាក់​គ្រប់​ប្រភេទ​កីឡា​​ទាំង​អស់ ​​មាន​កីឡាករ​​​បាល់ទាត់​តែ​ ៤​នាក់​ទេ​ ​ហើយ​ក្នុង​ចំណោម​៤​នាក់​នោះ​គឺ Ronaldo ​​មាន​ចំណូល​ច្រើន​​ជាង​គេ​លំដាប់​លេខ​១។

Messi បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ វ័យ​៣១​ឆ្នាំ​ CR7 ​​​បាន​ចំណូល​ ២៦,២​​លាន​ផោន​ (ជិត​៣២​លាន​ដុល្លារ) ​ឆ្នាំ​មុន​ បន្ទាប់​ពី​​ចុះ​កុងត្រា​សហការ​ផ្ទាល់​ខ្លួន​​ ជាមួយ​ក្រុមហ៊ុន​ Nike, Tag Heuer និង​ Herbalife។ រីឯ​ Lionel Messi ​ស្ថិត​នៅ​លេខ​២ ​​​បាន​ចំណូល​ ២៣​លាន​ផោន​ (ជិត​២៨​លាន​ដុល្លារ) ​ក្រោយ​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ Adidas, EA, Gatorade, Audemars Piguet, Gillette និង​ Tata Motors។ ចំណែក​ឯ​លេខ​៣​គឺ Neymar ​១៨,៩​លាន​ផោន​ (២៣​លាន​ដុល្លារ) ​និង​លេខ​៤ Bale ​បាន​ចំណូល​ ៩​លាន​ផោន​​ (ជិត​១១​លាន​ដុល្លារ)៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​