ម៉ឺន​ សុភា​ ត្រូវ​ធ្វើ​ការ​ធ្ងន់​២ប្រកួត​ទៀត​មុន​ហោះ​ទៅ​បារាំង​ដើម​ខែ​កុម្ភៈ​

  • 2017-01-11 23:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​រហស្សនាម​កណ្ដាប់​ដៃ​ថ្ម​ ម៉ឺន​ សុភា​ មុន​នឹង​ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​នៅ​ដើម​ខែ​កុម្ភៈ​នេះ ​គេ​ត្រូវ​ឡើង​សង្វៀន​ម្ដៅ​សាច់ដុំ ​២ប្រកួត​ទៀត។​

លោក​គ្រូ ធន សុភា​

លោក​គ្រូ​ ធន់​ សុភា​ ប្រាប់​ថា​ កូន​សិស្ស​របស់​លោក​​គឺ​ ម៉ឺន​ សុភា​ នឹង​ត្រូវ​ឡើង​សង្វៀន​ប្រកួត​​២​លើក​ទៀត។​ ការ​ប្រកួត​​ទី១​​នៅ​បាយ័ន​ស្ទឹងមានជ័យ វេលា​ម៉ោង​ ៦-៨​ យប់​ នៅ​ថ្ងៃ​ទី១៥​ ខែ​មករា​ ឆ្នាំ​ ២០១៧​ ជា​មួយ​​កីឡាករ​ថៃ។​ ប្រកួត​ទី២​​​នៅ ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ ​ថ្ងៃ​ទី២៧​ ខែ​មករា​ ឆ្នាំ​ ២០១៧​ ដែល​រៀប​ចំ​​​ដោយ​ CTN។​ សម្រាប់​២ប្រកួត​នេះ​ចាត់​ទុក​ថា ​ជា​ការ​កម្ដៅ​សាច់ដុំ​​​បន្ថែម​ទៀត​ពី​ជើង​ខ្លាំង​របស់​ថៃ​ដែល​ធ្លាប់​ឈ្នះ​ វង្ស​ ណយ​ នា​ពេល​កន្លង​មក​។​ វា​ជា​ឱកាស​ល្អ​សម្រាប់​ កូន​សិស្សរបស់​​លោក​បាន​ដឹង​ថែម​ទៀត​ ពី​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​ក៏​ដូច​ជា​ដឹង​ពី​របៀប​វ៉ៃ​ ឬ​ដាក់​ពិន្ទុ​នៅ​ស្រុក​គេ​ថា​តើ​វា​យ៉ាង​ណា។​

កីឡាករ ម៉ឺន សុភា

កីឡាករ​ ​ម៉ឺន​ សុភា, សេន​ ប៊ុនថេន​ និង​ ឡៅ​ ចន្រ្ទា​ នឹង​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​នា​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី