ស្អែក HTC ​នឹង​ប្រកាស​ស្មាតហ្វូន​ ៣ ម៉ូដែល​​​កាត់​មុខ​ Galaxy S8 និង LG G6

  • 2017-01-11 03:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្អែក​នេះ​ក្រុមហ៊ុន​ HTC នឹង​រៀប​ចំ​កម្មវិធី​មួយ​ដើម្បី​បង្ហាញ​ផលិតផល​ថ្មីៗ​របស់​ខ្លួន​ ​ហើយ​គេ​រំពឹង​ថា​អាច​មាន​ស្មាតហ្វូន​ស៊េរី​ថ្មី​ចំនួន​ ៣ ​ម៉ូដែល​​នឹង​បង្ហាញ​វត្តមាន​ឡើង។

ស្មាតហ្វូន​ទាំង​ ៣ ម៉ូដែល​រួម​មាន​ HTC Alpine ( ឬ HTC U Play), HTC Ocean Note (ឬ HTC U Ultra) និង HTC E66 (ឬ HTC X10) ហើយ​លក្ខណៈ​សម្បត្តិ​ស្មាតហ្វូន​ទាំង​នេះ​បាន​លេច​ធ្លាយ​លើ​បណ្ដាញ​អ៊ីនធឺណិត​បណ្ដើរៗ​ហើយ។ ខាង​ក្រោម​ជា​អ្វី​ដែល​គេ​ដឹង​អំពី​ស្មាតហ្វូន​ជំនាន់​ថ្មី​ទាំង​ ៣ របស់​ក្រុមហ៊ុន​តៃវ៉ាន់៖

​​HTC Alpine

HTC Alpine ជា​ប្រភេទ​ស្មាតហ្វូន​ធន​មធ្យម​ដែល​មាន​អេក្រង់​ FullHD ទំហំ​ ៥,២ អ៊ីញ និង ​ប្រើ​បន្ទះ​ឈីប​ Helio P10 ដែល​មាន​ RAM ទំហំ​ 3 GB និង អង្គ​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​ទំហំ​ 32 GB។ កាមេរ៉ា​ខាង​មុខ​ និង ក្រោយ​មាន​ទំហំ​ 16 MP ដូច​គ្នា, ថ្ម​ទំហំ​ 2500 mAh និង មាន​​ទ្រនាប់​ស្កេន​ក្រយៅ​នៅ​ខាង​មុខ។ អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​គ្មាន​រន្ធ​ដោត​កាស​ 3.5 mm ឡើយ។

HTC Ocean Note

ជា​ប្រភេទ​ទូរសព្ទ​​កំពូល​ប្រចាំ​ឆ្នាំ​ដោយ​មាន​ប្រើ​អេក្រង់​ QHD ទំហំ​ ៦ អ៊ីញ ហើយ​មាន​បំពាក់​បន្ទះ​ឈីប​ជំនាន់​ចុង​ក្រោយ​របស់​ Qualcomm ម៉ូដែល​ Snapdragon 835។ កន្លង​មក​គេ​រំពឹង​ថា​ LG ឬ Samsung នឹង​ប្រើ​បន្ទះ​ឈីប​នេះ​មុន​គេ​ ប៉ុន្តែ​ប្រហែល​ HTC ទៅ​មុន​មួយ​ជំហាន​ហើយ។ សម្រាប់​ RAM មាន​ទំហំ​ 4 GB, អង្គ​ផ្ទុក​ទិន្នន័យ​ 64 GB, កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ​​ដោយ​មាន​ទំហំ​ 24 MP និង 13 MP។ កាមេរ៉ា​ Selfie ទំហំ​ 16 MP, ថ្ម​ទំហំ​ 4000 mAh, ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​នៅ​ខាង​ក្រោយ​ និង​ មិន​មាន​រន្ធ​ដោត​កាស​ 3.5 mm ដូច​ HTC Alpine ដែរ។

HTC E66

ខុស​ពី​​ស្មាតហ្វូន​ទាំង​ពីរ​ខាង​លើ​ដោយ​ HTC E66 នឹង​មាន​រន្ធ​ដោត​កាស​ 3.5 mm, អេក្រង់​ទំហំ​ ៥,៥ អ៊ីញ និង មាន​បន្ទះ​ឈីប​ Helio P10 ដែល​មាន​ RAM 3 GB៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី