ស្ត្រី​​ធាត់​​បំផុត​លើ​លោក ​ប្រកាស​ស្វែង​រក​មិត្ត​ប្រុស​ ក្រោយ​សម្រក​ទម្ងន់​​ជោគជ័យ​

  • 2017-01-11 04:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Catrina Rainford ​​មក​ពី​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក ធ្លាប់​ត្រូវ​​បាន​គេ​ចាត់​ទុក​ជា​​ស្ត្រី​ធាត់​ជាង​គេ​បំផុត​​​​ក្នុង​លោក ដែល​ពេល​នេះ​​​កំពុង​ប្រកាស​​ស្វែង​រក​មិត្ត​ប្រុស​ បន្ទាប់​ពី​សម្រក​ទម្ងន់​​ដោយ​ជោគជ័យ​បាន​ជិត​​ពាក់​កណ្ដាល​។

ស្ត្រី​មាន​​អាយុ​​៤០​ឆ្នាំ​​ខាង​លើ​ មាន​ទម្ងន់​ជាង​ ៤៣៣​គីឡូ​ក្រាម ស្រក​​អស់​​ជាង​ ២៥៥​គីឡូ​​ហើយ ក្រោយ​គេង​លើ​កន្ទេល​ក្រោក​​មិន​រួច​​អស់​​រយៈពេល​​​ប្រមាណ​ ៥​ឆ្នាំ។ ពេល​នេះ ​គាត់​​បាន​​ប្រកាស​ស្វែង​រក​ស្នេហា​ពិត​​​លើ​កម្មវិធី Tinder ​បន្ទាប់​ពី​​សម្រក​ទម្ងន់​​ក្នុង​រយៈពេល​​ពីរ​បី​ឆ្នាំ​​ប៉ុណ្ណោះ។

អ្នក​ស្រី​​ត្រូវ​មនុស្ស​​ជា​ច្រើន​​ សុំ​គន្លឹះ​​ក្នុង​ការ​​សម្រក​​ទម្ងន់​​ដែល​ប្រើ​​រយៈពេល​​តែ​​ពីរ​បី​ឆ្នាំ តែ​អ្នក​ស្រី​តប​ថា​ អ្នក​ស្រី​​គ្រាន់​​តែ​ទៅ​ហាត់​ប្រាណ​​ជា​ប្រចាំ​ និង​តម​អាហារ​ប៉ុណ្ណោះ។ បច្ចុប្បន្ន​ Catrina ​​មាន​ទម្ងន់ ១៧៧​គីឡូ​ក្រាម​ និង​​មាន​គម្រោង​សម្រក​រហូត​ដល់​ទម្ងន់​​ជាង​ ៦០​គីឡូ។ បន្ថែម​លើ​នេះ អ្នក​ស្រី​​ចង់​កែប្រែ​សុដន់​ និង​​វះកាត់​ស្បែក​​យារ​ធ្លាក់​ថែម​ទៀត។

​អ្នក​ស្រី​​បង្ហើប​ថា ​កាល​​​គីឡូ​​នៅ​ឡើង​​ខ្លួន​​ធ្លាប់​ប្រើ​ប្រាស់​​រូបថត​​នារី​ដទៃ​ រាង​ស្រឡូន​ ដើម្បី​​ទំនាក់​ទំនង​​តាម​ Chat ​ទៅ​កាន់​បុរស​​ជាច្រើន​​តាម​អ៊ីនធឺណិត។ ​តែ​ពេល​​នេះ​ អ្នក​ស្រី​​ទទួល​បានការ​ណាត់​ជួប​ជាមួយ​បុរស​​ជា​ច្រើន​ ទោះ​​បី​មិន​ទាន់​​រក​ឃើញ​​មិត្ត​យល់​ចិត្ត​ក៏​ដោយ​។

ប្រភព​ខាង​លើ​បន្ត​ថា​ កាល​នៅ​អាយុ​១៤​ឆ្នាំ ខ្លួន​​មាន​ទម្ងន់ ២០៣​គីឡូក្រាម ហើយ​​​ធ្លាប់​​ត្រូវ​គេ​បញ្ជូន​​ទៅ​ពេទ្យ​ចិត្ត​វិកលចរិត​​រយៈពេល​៨​ខែ ​ដើម្បី​រក​វិធី​ដោះ​ស្រាយ​​បញ្ហា​ញ៉ាំ​ច្រើន​​ផងដែរ​៕

កាលនៅធាត់​គេង​លើ​គ្រែ​ដើរ​មិន​រួច
កាលនៅធាត់​គេង​លើ​គ្រែ​ដើរ​មិន​រួច

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ឡេង ភារុណ