Nikon​ គម្រប់​​ខួប​ ​១០០​ ​ឆ្នាំ ចេញ​វីដេអូ​​ថត​តាំង​ពី​តំបន់​ភ្នំ​ដល់​ទី​អវកាស

  • 2017-01-11 05:00:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២៥​ ​កក្កដា​ ​២០១៧​ ​ជា​ថ្ងៃ​ខួប​ ​១០០​ ​ឆ្នាំ​ ​របស់​ ​Nikon​ ហើយ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ដែល​បាន​បង្ហាញ​ពី​ការ​វិវត្ត​​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​មក​នេះ។

វីដេអូ​ប្រមាណ​ជាង​ ​៥​ ​នាទី​ ​បាន​បង្ហាញ​ពី​កាមេរ៉ា​ ​ដែល​អាច​ថត​គ្រប់​ស្ថានភាព​ ​មិន​ថា​នៅ​អវកាស​ ​ក្រោម​ទឹក​ ​តំបន់​ទឹកកក​ ​ឬ​តំបន់​បន្ទុះ​ភ្នំ​ភ្លើង​ជា​ដើម។ លើស​ពី​នោះ​ក៏​មាន​បង្ហាញ​ពី​ផលិតផល​នានា​របស់​ ​Nikon​ ​ដែល​មាន​ដូច​ជា​ម៉ាស៊ីន​ស្កេន​ ​ការ​ផលិត​បន្ទះ​ ​chip​ ​មីក្រូទស្សន៍​ ​អេក្រង់​កុំព្យូទ័រ​ជា​ដើម។

Nikon​ ​អាច​ហៅ​ថា​ជា​ក្រុមហ៊ុន​ដែល​ចាស់​ទុំ​ ​ផ្គុំ​ដោយ​បទ​ពិសោធន៍​ ​និង​បច្ចេកវិទ្យា​ក្នុង​ការ​ផលិត​កាមេរ៉ា​ ​និង​កញ្ចក់​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​ ​ហើយ​ ​Nikon​ ​មាន​ប្រភព​ដើម​ពី​ប្រទេស​ជប៉ុន​ ​ខណៈ​ភាព​ល្បីល្បាញ​ពួក​គេ​មិន​ដែល​ធ្លាក់​ចុះ៕

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រដ្ឋ