ពិតទេ ស្រី​ស្អាត ម៉ៅ គីមធីតា មាន​ស្នេហា​ជា​មួយ​តារា Original Song ម្នាក់!

  • 2017-01-11 07:26:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រ​ភព​ស្និទ្ធ​ស្នាល​កញ្ញា ម៉ៅ គីមធីតា ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ ពេល​នេះ​​នាងកំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​តារា​ចម្រៀង​ Original Song ហាក់ សុធារិទ្ធ។

ប្រ​ភព​ដដែល​បាន​អះ​អាង​ថា តារា​​ចម្រៀង​ និង​សម្តែង​ប្រុស​ស្រី​មួយ​គូ​នេះ​ តែង​បង្ហាញ​ភាព​ស្និត​ស្នាល​ជា​សារ​ធា​ណៈ​​លើស​ពី​ទំនាក់​ទំនង​មិត្តភាព​ទៅ​ទៀត​។ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ គឺ​ពួក​គេ​ទាំង​ពីរ​តែង​តែ​ទៅ​ណា​មក​ណា​ជា​មួយ​គ្នា​ស្អិត​ដូច​ស្ក​តាំង​ម៉ែ និង​តែង​តែ​បារម្ភ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង​។

​​​​ក្រោយ​ពី​លេច​ឮ​ព័ត៌មាន​នេះ​ Sabay បាន​ទាក់​ទង​ទៅ​​តួ​អង្គ​ស្រី​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" តែ​នាង​សុំ​មិន​បក​ស្រាយ​អ្វី​ទាំង​អស់​ជុំ​វិញ​ទំនាក់​ទំនង​នាង និង ហាក់ សុធា​រិទ្ធ ព្រោះ​នាង​ចង់​​ទុក​​ឲ្យ​ពេល​វេលា​ជា​អ្នក​បក​ស្រាយ​ទៅ​ចុះ​។ "ច៎ាស​បង ​ប្អូន​សុំ​មិន​និយាយ​ទេ​រឿង​នេះ​ ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​បក​ស្រាយ​ឲ្យ​ពួក​ខ្ញុំ​ទាំង​ពីរ​អ្នក​"។ ម៉ៅ គីម​ធីតា ថ្លែង​។

យ៉ាង​ណា​មិញ​ម្ចាស់​បទ​ "មេឃ​កំពុង​ភ្លៀង​ហើយ​" ហាក់ សុធារិទ្ធ មិន​អាច​ទំនាក់​ទំនង​បាន​នោះ​ទេ​ ដោយ​ទូរស័ព្ទ​ហៅ ចូល​មិន​មាន​អ្នក​ទទួល​៕ ​​

អត្ថបទ៖ ឆុង ស៊ីណាន