ត្អូញចង់​បាន​គូ សង្ស័យ ហេង ស្រី​ពេជ្រ បួង​សួង​រឿង​ស្នេហា​ទេ​ដឹង?

  • 2017-01-12 01:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ ហេង ស្រី​ពេជ្រ ​ធ្លាប់​បាន​​និយាយ​ថា​ ថ្ងៃ​ណា​មួយ​ ចង់​ទៅ​បន់​ស្រន់​សុំ​រក​គូព្រេង​ ក៏​ដូចជា​សុំ​​ស្នេហ៍​ស្មោះ​ ដើម្បី​រួម​ផ្លូវ​ត​ទៅ​ថ្ងៃ​អនាគត​ដូច​នារី​ដទៃដែរ។ ​ចៃ​ដន្យ​អី​​ម្សិលមិញ​​ក្រុម​ការងារ​ Sabay ឆ្មក់​បាន​សកម្ម​ភាព​​តារា​សម្ដែង​ស្រី​រូប​នេះ​ទៅ​អុចធូប​បន់​ស្រន់​នៅ​ព្រះអង្គ​ដងកើ​មាត់​ទន្លេ​​ម្នាក់​ឯង អាច​​ទៅ​បន់​ស្រន់​រឿង​ស្នេហា​ដូច​ដែល​នាង​ធ្លាប់​បាន​ប្រាប់ Sabay កន្លង​មក​​ក៏​ថា​បាន​ ។

មិន​តែប៉ុណ្ណោះ​ក្រុម​ការងារ​បាន​បន្ត​លួច​ផ្តិ​ត​យក​សកម្មភាព​នានា បន្ទាប់​ពីនាង​បាន​ធ្វើ​ការ​អុជធូប​រួច។ ចង់​ដឹង​ Sabay ផ្តិត​បាន​សកម្មភាព​ ហេង ស្រីពេជ្រ បាន​ធ្វើ​អ្វី​ខ្លះ តោះ​ទស្សនា រូបភាព និង វីដេអូ ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា