ទី​បំផុត​!"ស្នេហ៍​ស្វ័យ​គុណ៤" ដែល​អ្នក​គាំទ្រ​រង់​ចាំ ​បើក​សម្ពោធ​​អម្បាញ់មិញ​នេះហើយ

  • 2017-01-11 10:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​រឿង "ស្នេហ៍​ស្វ័យ​គុណ៤"​ ដែល​ប្រិយ​មិត្ត​ទទឹង​រង់​ចាំ​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះ​ កំពុង​តែដាក់​សម្ពោធ​ជា​ផ្លូវ​ការណ៍នា​វេលា​នេះ​នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard ។

​ភាពយន្ត​ថ្មី​ដែល​ផលិត​ឡើង​ដោយ​ក្រុម​ការងារ​ Studio4 នេះ​មាន​ការ​ទន្ទឹង​​រង់​ចាំ​យ៉ាង​ខ្លាំង​​ពី​សំណាក់​អ្នក​គាំទ្រ ព្រោះ​​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តារា​ជួរ​មុខ​ជា​ច្រើន​ដូចជា​ មាន សូនីតា Cheky ឌុច លីដា ប៊ីរីយ៉ា ព្រម​ទាំងតារា​ល្បីៗ​ច្រើន​ដួង​ទៀត។

ស្នាដៃ​ថ្មី​របស់​អ្នក​និពន្ធ សុធា អ៊ីណែស គឺ​ជា​ភាពយន្ត​ដែល​និយាយ​ពី​ស្នេហា​៤​គូ​ដែល​មាន​រសជាតិ​ប្លែក​ៗ​គ្នា​ និង គ្រប់​បរិបទ​ផង​ដែរ។ រឿង " ស្នេហ៍​ស្វ័យ​គុណ៤"​ នឹង​ចាក់​​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩ ខែ មករា ឆ្នាំ ២០១៧ ខាង​មុខ​នេះ​ នៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ Samedy