សម្ដី​៥​ឃ្លា​សំខាន់ៗ ពី បារ៉ាក់ អូបាម៉ា ក្នុង​សុន្ទរកថា លា​ពី​តំណែង​ប្រធានាធិបតី

  • 2017-01-12 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក បារ៉ាក់ អូបាម៉ា បាន​​ថ្លែង​សុន្ទរកថា​​លើក​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ នៅ​ក្នុង​ទីក្រុង Chicago ដើម្បី​​លា​ប្រជាជន​អាមេរិក​​​​ទាំង​អស់​ មុន​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​​អាមេរិក​ទី​៤៤។

ខាង​ក្រោម​នេះ គឺ​ជា​សម្រង់​ពាក្យ​សម្ដី​សំខាន់ៗ ចំនួន​៥​ឃ្លា ពី លោក អូបាម៉ា៖

#១ ការ​ផ្លាស់​ប្ដូរ​កើត​ឡើង តែ​នៅ​ពេល​មនុស្ស​សាមញ្ញ​បាន​ចូលរួម និង រួបរួម​គ្នា ដើម្បី​ទាមទារ​វា​ប៉ុណ្ណោះ

#២ លទ្ធិប្រជាធិបតេយ្យ តម្រូវ​ឲ្យ​មាន​ការ​យល់​ដឹង​ជា​មូលដ្ឋាន​ពី សាមគ្គីភាព

#៣ យើង​ត្រូវ​តែ​គាំទ្រ​ច្បាប់​ប្រឆាំង​នឹង​ការ​រើសអើង ប៉ុន្តែ​ច្បាប់​តែ​ឯង​មិន​គ្រប់គ្រាន់​ឡើយ

#៤ អាមេរិក មិន​ចុះ​ខ្សោយ ដោយសារ​វត្តមាន​អ្នក​ចំណូល​ថ្មី​ឡើយ ពួកគេ​ទទួល​យក​លទ្ធិ​របស់​ប្រទេស​នេះ ហើយ​វា​ត្រូវ​បាន​ពង្រឹង

#៥ ខ្ញុំ​សុំ​ឲ្យ​អ្នក​ជឿជាក់ ប៉ុន្តែ​មិនមែន​លើ​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ឡើយ គឺ​សមត្ថភាព​របស់​អ្នក

ប្រភព៖ First Post   ប្រែ​សម្រួល៖ សេង ឡុង