ប្រណិត​អស់​ទាស់ ​កីឡដ្ឋាន​កម្ពុជា​ប៉ះ​អារ៉ាប់ប៊ីសាអូឌីត ​មាន​ម៉ា​កំផ្លេ​សម្រាប់​សប្បាយ
  • 2017-01-11 23:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​អារ៉ាប់ប៊ីសាអូឌីត​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​ឆ្នាំ​២០១៧​នេះ ​នៅ​ទឹក​ដី​កណ្ដាល​អារ៉ាប់​រួម។

Armed Forces Club Abu Dhabi UAE

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​វិភាគ​បាល់​បរទេស ក្រុម​ទាំង​ពីរ​នេះ​នឹង​ធ្វើ​ការ​ប្រកួត​នៅ​ទីលាន​ Armed Forces Stadium (Abu Dhabi) ​ដោយ​កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​តែ​៥ពាន់​នាក់​ប៉ុណ្ណោះ។ អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ Armed Forces Stadium ​មិន​ត្រឹម​តែ​ជា​កីឡដ្ឋាន​តែ​មួយ​មុខ​ទេ វា​ក៏​ជា​កន្លែង​កម្សាន្ត​មួយ​បែប​នៅ​ក្នុង​តំបន់​នោះ​ដែរ ​ដោយ​មាន​ទាំង​អាង​ហែល​ទឹក កន្លែង​បោះ​បូល ​កន្លែង​វាយ​កូន​គោល ​បន្ទប់​សណ្ឋាគារ ​កន្លែង​ទិញ​អីវ៉ាន់​និង​អ្វី​ៗ​គ្រប់​យ៉ាង​ទៀត។ ដោយ​កីឡដ្ឋានមួយ​នេះ វា​នៅ​ក្នុង ​Armed Forces Club Abu Dhabi UAE តែម្ដង ដោយ​ជា​កន្លែង​ប្រណិតខ្លាំងណាស់សម្រាប់ក្រុមអ្នកមានទៅចាយវាយ​លុយនៅទីនេះ។

ផ្នែកខាងក្នុង
រូបថត ថតពីលើ

យ៉ាងណាមិញ ​នេះ​គ្រាន់​តែ​ជា​ការ​ស្រាវជ្រាវ​របស់​ខាង​ក្រុម​ការងារ Sabay ​ប៉ុណ្ណោះ ខណៈ​ដែល​ខាង​ជម្រើស​ជាតិ​ពិត​ជា​ទាត់​នៅ​កន្លែង​នេះ​មែន​ឬ​យ៉ាង​ណា ​ប្រិយមិត្ត​អាច​នឹង​ដឹង​នៅ​ពេល​ខាង​មុខ​នេះ៕


ប្រភព៖ indy100   ប្រែ​សម្រួល៖ មុន្នីរម្យ