ចាំ​អី​ទៀត!!! ទស្សនា​ល្ខោន​ខោល​ និង​សិល្បៈ​ជា​ច្រើន​ទម្រង់ Free នៅ​ "ផ្ទះសិល្បៈ"

  • 2017-01-12 03:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ទម្រង់​សិល្បៈ បុរាណ​ជា​ពិសេស​ល្ខោន​ខោល​ប្រាកដ​ជា​កំពុង​រង់​ចាំ​ទស្សនា​នូវ​ទស្សនីយភាព​ថ្មីៗ​ហើយ​មែន​ទេ?​​

​នៅ​ថ្ងៃ​ទី ​១៥​ ខែ​មករា​ ក្រុម​ ​"យុវជន​ល្ខោន​ខោល​កម្ពុជា​" នឹង​នាំ​មក​នូវ​វគ្គ​ថ្មី​មួយ​ទៀត​ក្នុង​រឿង​ "រាម​កេរ្តិ៍" គឺ​វគ្គ​ "គជរី គជរឹង" មក​បង្ហាញ​នៅ​ក្នុង​កម្មវិធី "ផ្ទះ​សិល្បៈ"​ ដែល​នឹង​ធ្វើ​ឡើង​ជា​លើក​ទី​២​ ​ក្នុង​គោលបំណង​ដើម្បី​លើក​ស្ទួយ​ និង​ទ្រទ្រង់​សិល្បៈ​បុរាណ​ខ្មែរ​ ។ នេះ​បើ​តាម​លោក​​ សយ ច័ន្ទ​បូរី ប្រធាន​ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា។ ​​​​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​អ្នក​​អាច​ចូល​រួម​ទស្សនា​ ការ​សម្ដែង​សិល្បៈ​បុរាណ​ជា​ច្រើន​ទម្រង់​រួម​មាន​ ល្ខោន​ខោល​ យីកេ សិល្បៈ​សៀក​ និង​ ចម្រៀង​ Original ពី​តារា​ល្បីៗ​ រួម​ជា​មួយ​ការ​តាំង​ពិព័រណ៍​ស្នាដៃ​និស្សិត​នៅ​នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ដោយ​ឥត​គិត​ថ្លៃ​។

ចង់​ដឹង​កាន់​តែ​ច្បាស់​តោះ​ ទស្សនា​វីដេអូ​ខ្លី​ទាំង​អស់​គ្នា !!!

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម