Enrique ​សង្ឃឹម​ Fans ​​អាច​រួម​ចំណែក​ជួយ​ឲ្យ​ Barca ​​​ទម្លាក់​ Bilbao ​យប់នេះបាន
  • 2017-01-11 12:32:52
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្នកចាត់ការ​ Luis Enrique ​របស់​ក្រុម​ FC Barcelona ​សង្ឃឹម​ថា​​ ចំនួន​អ្នកគាំទ្រ​នៅ​កីឡដ្ឋាន​ Camp Nou ​នឹង​អាច​ជួយ​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ ដើម្បី​វាយ​បក​ទម្លាក់​ Athletic Bilbao ​ពី​ពាន​រង្វាន់​ Copa del Rey ​ត្រឹម​វគ្គ​១៦​ក្រុម​យប់​នេះ​បាន​ បន្ទាប់​ពី​ជើង​​ទី​១ Barca ភ្លាត់​ចាញ់​ ២-១។

អ្នកចាត់ការ Enrique និយាយ​ក្នុង​សន្និសីតកាសែត

“ខ្ញុំ​គិត​ថា អ្នកគាំទ្រ​ពិត​ជា​សំខាន់​ណាស់។ ពួកគេ​អាច​បង្កើត​បរិយាកាស​ដ៏​អស្ចារ្យ​ អាច​ធ្វើ​ឲ្យ​គូ​ប្រជែង​មាន​សម្ពាធ។ ខ្ញុំ​ជឿ​ថា អ្នកគាំទ្រ​របស់​យើង​នឹង​ចូល​រួម​ច្រើន​បំផុត​ ​ដើម្បី​ផ្តល់​កម្លាំង​ចិត្ត​ដល់​កីឡាករ​របស់​យើង​ ដល់​ក្រុម​របស់​យើង​ ឲ្យ​អាច​បន្ត​ឡើង​​​ទៅ​វគ្គ​បន្ទាប់។ បើ​យើង​រក​បាន​១​គ្រាប់​មុន​ យើង​នឹង​ចំណាញ​គ្រាប់​ក្រៅ​ដី ​ហើយ​ Bilbao ​នឹង​ប្រឈម​គ្រោះ​ថ្នាក់។ នេះ​មាន​ន័យ​ថា ការ​ប្រកួត​យប់​នេះ​ នឹង​កាន់​តែ​ជក់​ចិត្ត”។ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ ថ្លែង​ក្នុង​សន្និសីតកាសែត។

Barca ​នឹង​ស្វាគមន៍​ Bilbao នៅ​ម៉ោង​​០៣:១៥​នាទី​យប់​នេះ​ ​ខណៈ​ដែល​ជើង​កីឡាករ​របស់​ពួកគេ​ គ្មាន​បញ្ហា​អ្វី​ទេ ពោល​គឺ​កីឡាករ​ឆ្នើម​​ល្បីៗ​​សុទ្ធ​តែ​មាន​វត្តមាន​ទាំង​អស់ ​និង​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ សម្រាប់​ការ​ប្រកួត​​ស្លាប់​រស់​​មួយ​នេះ៕


ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​