Kia​ ​ចេញ​រថយន្ត​ម៉ូដែល​ថ្មី​ ​ប្រជែង​ ​BMW​ ​និង​Audi

  • 2017-01-11 13:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Kia​ ​ទើប​បញ្ចេញ​រថយន្ត​ថ្មី​ម៉ូដែល​ ​Stinger​ ​២០១៨​ ​ដែល​មាន​ការ​រចនា​ប្លែក​ខុស​ពី​ជំនាន់​មុន​ៗ​ ​ហើយ​កាន់​តែ​ពិសេស​ផលិត​សម្រាប់​ប្រជែង​ ​BMW និងAudi។

Kia Stinger​ ​មាន​ចែក​ជា​ពីរ​ម៉ូដែល​ ​គឺ​ប្រភេទ​ម៉ាស៊ីន​ ​៤​ ​Turbocharge​ ​កម្លាំង​ ​២៥៥​ ​សេះ​ ​ចំណុះ​ ​២​ ​លីត្រ​ ​និង​ប្រភេទ​ម៉ាស៊ីន​ ​៦​ ​Twin Turbo​ ​កម្លាំង​ ​៣៦៥​ ​សេះ​ ​ហើយ​ ​Stinger​ ​ទាំង​ ​២​ ​នេះ​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៨​ ​វគ្គ​ ​និង​អូស​កង់​ទាំង​ ​៤។

សម្រាប់​ម៉ូដែល​ម៉ាស៊ីន​ ​៦​ ​Stinger​ ​មាន​សន្ទុះ​ពី​ ​០​​ ​ទៅ​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ចំណាយ​ពេល​ត្រឹម​ ​៥,១​ ​វិនាទី​ ​និង​ល្បឿន​អតិបរមា​ ​២៦៨​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

Stinger​ ​ត្រូវ​គេ​សន្និដ្ឋាន​ថា​នឹង​មក​ប្រជែង​តំណែង​ជា​មួយ​ ​BMW​ ​4-Series Gran Coupe​ ​និង​Audi A5/S5 Sportback​ ​ទាំង​ផ្នែក​បច្ចេកវិទ្យា​ ​និង​រូបរាង​ ​ខណៈ​តម្លៃ​ ​និង​ពេល​ចេញ​លក់​ ​Kia​ ​មិន​ទាន់​បង្ហាញ​នោះ​ទេ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ