League Cup: Liverpool ចាញ់​ Southampton អាច​បាត់បង់​ឱកាស​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​

  • 2017-01-12 00:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ប្រជែង​មក​ពី Premier League គឺ​ Southampton មាន​ភាគរយ​នាំ​មុខ​ Liverpool សម្រាប់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ឬ EFL Cup ក្រោយ​ឈ្នះ​ ១-០។

ការ​ប្រកួត​ជើង​ទី​១​ដែល​ធ្វើ​នៅ​ទឹកដី St Mary's Stadium កាល​ពី​យប់​មិញ​ម្ចាស់​ផ្ទះ​ Southampton មាន​ឱកាស​ច្បាស់​ៗ​ជាង​ Liverpool ជា​ច្រើន​ដង​ហើយ​ធ្វើ​បាន​សម្រេច​១​គ្រាប់​នៅ​នាទី ២០ ដោយ Redmond តាម​រយៈ​ការ​បញ្ជូន​បាល់​ឲ្យ​យ៉ាង​ល្អ​ពី Jay Rodriguez។

ដោយ​ឡែក​ Liverpool វិញ​បើ​ទោះ​ជា​គ្រប់គ្រង​បាល់​បាន​រហូត​ដល់ ៦៨​%​ ក្នុង​ការ​ប្រកួត​នេះ​ក៏​ដោយ តែ​ពួក​គេ​មាន​ឱកាស​ស៊ុត​ច្បាស់​ៗ​ តែ​ ២​ដង​ប៉ុណ្ណោះ​ គឺ​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ​ Firmino តែ​មិន​អាច​ផុត​ដៃ​​អ្នក​ចាំទី Forster បាន​។ ប្រកួត​ជើង​ទី​២​នឹង​ត្រូវ​ធ្វើ​នៅ​កីឡដ្ឋាន Anfield វិញ​ ហើយ​បើ​ចង់​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ League Cup ក្រុម​លោក​ Jurgen Klopp ត្រូវ​ការ​ឈ្នះ​ Southampton យ៉ាង​ហោច​ណាស់​ក៏​ ២-០ ដែរ​៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម