យុវជន​​គិត​ខ្លី ចូល​រំលោភ​យាយ​​​​៨៣​ឆ្នាំ​ដល់​ផ្ទះ​ ត្រូវ​ជាប់​គុក​ជាង​​១០​ទសវត្ស

  • 2017-01-12 01:14:20
  • ចំនួនមតិ

ចន្លោះមិនឃើញ

យុវជន​ស្បែក​ខ្មៅ​ម្នាក់​​រស់​​នៅ​ទីក្រុង​ Brooklyn ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​កាត់​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​​​ដល់​ទៅ​១១៥​​ឆ្នាំ ​ករណី​ចាប់​រំលោភ​លោក​យាយ​​វ័យ​​ ៨៣ឆ្នាំ។ ប៉ុន្តែ​យុវជន​រូប​​នេះ​​មិន​បាន​បង្ហាញ​​ខ្លួន​នៅ​​មុខ​​តុលាការ​​ឡើយ​កាល​​ពី​ថ្ងៃ​​ទី​១០​មករា​នេះ។

យុវជន​ Asa Robert អាយុ​២០​ឆ្នាំ​ ត្រូវ​​បាន​រក​ឃើញ​ថា​មាន​ទោស​​នៅ​​ខែ​​ធ្នូ​ឆ្នាំ​២០១៥ ករណី​ខ្ទប់​ឲ្យ​​ថប់​ដង្ហើម រំលោភ​ និង​​រំលោភ​តាម​រន្ធ​គូថ​​​លើ​លោក​យាយ​​វ័យ​ចំណាស់។ មេធាវី​ការពារ​ក្ដី​​របស់​ Robert ​​បញ្ជាក់​​ថា​ កូន​ក្ដី​របស់​ខ្លួន​​​មិន​ចង់​បង្ហាញ​ខ្លួន​​មុខ​តុលាការ​ ព្រោះ​​គាត់​មិន​ចង់​​ឲ្យ​គេ​ថត​រូប។

ចៅក្រម​​តុលាការ​កំពូល​​លោក​ Judge DelGuidice ​អះអាង​ថា​​​​សកម្មភាព​​រំលោភ​របស់ Robert ​មាន​​ភាព​​ខុស​ប្លែក​ ​​និង​ឃោរឃៅ ដូច្នោះ​​លោក​​កាត់​ទោស​ដោយ​​គ្មាន​មេត្តា​ឡើយ។ Robert នឹង​​ត្រូវ​​​ឡើង​សវនាការ​​នា​ខែ​​កុម្ភៈ​ខាង​មុខ​ម្ដង​ទៀត​​ ករណី​វាយ​​មន្ត្រី​ប៉ូលិស។ ​ក្រៅ​ពី​​នេះ​ Robert ​​​នៅ​មាន​​បទ​ល្មើស​មួយ​ចំនួន​​បន្ថែម​ពី​លើ​​ ដែល​អាច​នឹង​ធ្វើ​ឲ្យ​រូប​គេ​​ជាប់​គុក​​ដល់​ទៅ​​១២២​​ឆ្នាំ​។

កាល​ពី​​វិច្ឆិកា ​ឆ្នាំ​ ២០១៦​ លោក​យាយ​ជា​​ដើម​​បណ្ដឹង​​​ បាន​អះអាង​​នៅ​ទល់​មុខ​​ជនល្មើស​​ថា​ Robert បាន​ទម្លុះ​លួច​ចូល​ផ្ទះ​គាត់​​ដោយ​បាន​​កាន់​កូន​កាំបិត​​​ភ្ជង់​​ក​​ រួច​​ធ្វើ​សកម្មភាព​​ចាប់​រំលោភ​ទាំង​កម្រោល​​​តែ​ម្ដង​​​នៅ​ថ្ងៃ​ទី​១៣​កក្កដា​ ឆ្នាំ ២០១៥៕


ប្រភព៖ New York Post ប្រែ​សម្រួល៖ ឡេង ភារុណ