ចេញ​រូប Selena Gomez ឱប​ថើប​ជាមួយ​ប្រុស​ស្នេហ៍ The Weeknd

  • 2017-01-12 02:49:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​របស់​តារា​ចម្រៀង​អាមេរិក Selena Gomez ឱប​ថើប​ជាមួយ​ប្រុស​ស្នេហ៍ The Weeknd ជនជាតិ​កាណាដា បាន​បង្ហោះ​លើ​គេហទំព័រ​របស់ TMZ និង​ត្រូវ​បាន​ចែក​ចាយ​បន្ត​ដោយ​សារព័ត៌មាន​ផ្សេង​ៗ​ទៀត កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​​​បន្ទាប់​ពី​បែក​គ្នា​ជាមួយ​​តារា​ម៉ូដែល Bella Hadid កាល​ពី​ពេល​កន្លង​ទៅ តារា​ចម្រៀង The Weeknd ងាក​មក​សាង​ស្នេហ៍​ជាមួយ​នឹង Selena Gomez ដែល​ជា​អតីត​សង្សារ​របស់ Justin Bieber ។

នៅ​យប់​ថ្ងៃ​អង្គារ ទី​១០ ខែ​មករា ឆ្នាំ​២០១៧ គេ​ឃើញ Selena Gomez កៀកកើយ​ឱប​ថើប The Weekend នៅ​មុខ​​ភោជនីយដ្ឋាន Giorgio Baldi ក្នុង​រដ្ឋ Santa Monica សហរដ្ឋ​អាមេរិក។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Selena Gomez ត្រូវ​ជា​មិត្ត​ភក្ដិ​ជាមួយ ​Gigi Hadid ដែល​ជា​បង​ស្រី​របស់​សង្សារ​ចាស់ The Weeknd តែ​ម្ដង ។​

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​គូស្នេហ៍​ថ្មី​មួយ​គូ​នេះ?

ប្រភព៖ TMZ   ប្រែ​សម្រួល៖ សីលា

អត្ថបទពេញនិយម