ឱម ឧត្តម ​លេង​ឱ្យ​ទ័ព​យប់មិញ ​ក្រោយ​លក្ខខណ្ឌ​មួយ​ប៉ុណ្ណោះ​

  • 2017-01-12 01:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​យប់មិញ​នេះ ​គេ​អង្កេត​ឃើញ​មាន​អ្នក​ចាំទី​ថ្មី​បង្ហាញ​វត្តមាន​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ គឺ​ឱម ឧត្តម ​ដែល​ជា​អ្នក​ចាំ​ទី​របស់​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។

ជម្រើស​១១​នាក់​ដំបូង​យប់មិញ

យ៉ាងណាមិញ ​វត្តមាន​នៅ​យប់មិញ​នេះ ​ត្រូវ​បាន​លោក ​ខូវ ឆាយ ​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រសួង​ការពារ​ជាតិ​បកស្រាយ​ថា​នេះ​គ្រាន់​តែ​ជា​ការ​ខ្ចី​ជើង​១​ពេល​ប៉ុណ្ណោះ ​ដោយ​មិនមែន​ជា​ការ​ចុះ​កុងត្រា​នាំ​យក​អ្វី​នោះ​ទេ។ យ៉ាងណាមិញ ​អ្នក​ចាត់ការ​រូប​នេះ​បន្ដ​ទៀត​ថា​ក្លឹប​មាន​អ្នក​ចាំ​ទី​ល្អ​ដល់​ទៅ​២​នាក់​ទៅ​ហើយ ដូច្នេះ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​នាំ​មក ឧត្តម ​មក​ម្នាក់​ទៀត ​ត្បិត​អី​រូបគេ​ក៏​ជា​អ្នក​ខ្លាំង​ផង​ដែរ។ ដោយ​ឡែក​មូលហេតុដែលខ្ចីនេះ គឺដោយសារតែ អ៊ុំ សេរីរ័ត្ន ជាប់ទៅលេងជាមួយក្រុមជម្រើសជាតិ និង អ៊ុំ វិចិត្រ មានរបួស។

ការ​ប្រកួត​មិត្តភាព​យប់មិញ​នេះ ​ក្រុម​ក្រសួង​ការពារ​ជាតិ​លេង​បាន​ត្រឹម​ស្មើ​ ០-០ ជាមួយ​ក្រុម Negeri ​របស់​ប្រទេស​ម៉ាឡេស៊ី​ ក្រោយ​ពី​ពួកគេ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ច្រើន​ដែល​ត្រូវ​បំពេញ​ភារកិច្ច​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា៕

អត្ថបទ៖ មុន្នីរម្យ