Touchscreen ​កើត​ជិត​ ៥០ ឆ្នាំ​ ទើប​ល្បី​​សម័យ iPhone

  • 2017-01-12 01:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Touchscreen ជា​អ្វី? Touchscreen គឺ​ជា​បច្ចេកវិទ្យា​អេឡិចត្រូនិក​​ ដែល​អាច​បង្ហាញ​និង​បញ្ជា​កម្មវិធី​ដោយ​ប្រើ​​ម្រាម​ដៃ​​​នៅ​លើ​ផ្ទាំង​ អេក្រង់​ផ្ទាល់​តែ​ម្ដង។

Touchscreen មាន​លក្ខណៈ​ពិសេស​ពីរ​យ៉ាង​គឺ​អាច​បញ្ជា​កម្មវិធី​​បាន​យ៉ាង​ងាយ​​ដោយ​មិន​ ចាំ​បាច់​​ទាម​ទារ Cursor មាន​ភ្ជាប់ mouse ឬ touchpad ចង្អុល​បញ្ជា​នោះ​ទេ និង​ទី​ពីរ​វា​មិន​ត្រូវ​ការ device អន្តរការី​បន្ថែម​ទៀត​ទេ​មាន​ន័យ​ថា​​​មិន​ចាំ​បាច់​ភ្ជាប់​ជា​មួយ​នឹង​ កុំព្យូទ័រ​ទៀត​ឡើយ​។

Touchscreen ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ក្នុង Personal Digital Assistant(PDA) ឧបករណ៍ Satellite Navigation ទូរស័ព្ទ​ចល័ត​ និង​វីដេអូ​ហ្គេម​ជា​ដើម។

ប្រវត្តិ

នៅឆ្នាំ 1971 លោក​បណ្ឌិត Sam Hurst សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Kentucky និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Elographics បច្ចុប្បន្នដូរ​មក​ជា EloTouchSystems បាន​រកឃើញ​​បច្ចេកវិទ្យា​នេះ​ដំបូង​ដែល​លោក​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា Touch Sensor ។ Touch Sensor មិន​ដូច Touchscreen បច្ចុប្បន្ន​​ទេ​គឺ​នៅ​​មាន​ពណ៌​​ស្រអាប់​​​នៅ​​ឡើយ​។

រហូត​ដល់​ ឆ្នាំ១៩៧៤  Sam Hurst បាន​រកឃើញ​បច្ចេកទេស​ថ្មី​ដោយ​បាន​កែច្នៃ​កញ្ចក់​​របស់​វា​មាន​លក្ខណៈ​ ច្បាស់​ និង​ថ្លា​ជាង​មុន​។ នៅ​ឆ្នាំ១៩៧៧ ក្រុមហ៊ុនរបស់​គាត់​អាច​​រក​ឃើញ​បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា 5-wire resistive ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​ហើយ​ត្រូវ​បាន​គេ​​និយម​ប្រើ​ប្រាស់​នៅ​ពេល​ បច្ចុប្បន្ន​។

នៅ​ឆ្នាំ១៩៨៣ កុំព្យូទ័រ​ម៉ាក HP-150 ត្រូវ​បាន​គេ​បំពាក់​បច្ចេកវិទ្យា​នេះ​ដំបូង​បំផុត​​ជា​មួយ​នឹង​អេក្រង់​ ទំហំ 9អ៊ីញ ភ្ជាប់​ជា​មួយ Cathode Ray Tube។

នៅ​ឆ្នាំ​១៩៩៦ Smartphone ដំបូង​របស់ IBM ម៉ាក​Simonត្រូវ​បាន​គេ​បំពាក់​ដោយ​បច្ចេកវិទ្យា​​នេះ​ដំបូង​។ បន្ទាប់​មក​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ជា​ច្រើន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ បច្ចេក​វិទ្យា​ Touchscreen ជា​បន្ដ​បន្ទាប់​​ដូច​​ជា​ Palmឆ្នាំ​១៩៩៦ Microsoftឆ្នាំ​២០០០ Nokiaឆ្នាំ​២០០៤ និង Appleឆ្នាំ​២០០៧។

ប្រភេទ Touchscreen

១. Resistive Touchscreen: គឺ​ជា​បច្ចេកវិទ្យា​ដំបូង​របស់​​លោក​បណ្ឌិត Sam Hurst។ វា​មាន​ច្រើន​ស្រទាប់​ និង​បែង​ចែក​ជា​ច្រើន​ប្រភេទ​គឺ Cathode Ray Tube (screen base), Glass Panel, Resistive Coating, Seperator Dot និង Cover Sheet។ Resistive អាច​បញ្ជា​បាន​តាម​រយៈ​សំពាធ​​នៃ​ការ​ប៉ះ​ដោយ​ចុង​ម្រាម​ដៃ​ និង​ក្រចក​ដៃ។ បច្ចុប្បន្ន​នេះ Touchscreen ប្រភេទមួយ​នេះ​ទទួល​បាន​ការ​ពេញ​និយម​បំផុត​ ដោយ​សារ​តែ​ភាព​ងាយ​ស្រួល រឹងមាំ​ និង​​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា​។

២. Capacitive Touchscreen: មាន​អ៊ីសូឡង់​​នៅ​ផ្នែក​ខាង​ក្នុង​ជា​កញ្ចក់​កែវ​ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​កុងឌុចទ័រ​ប្រភេទ Indium Tin Oxide(ITO)។ ​ប្រភេទ​នេះ​ក៏​ទទួល​បាន​ការ​ពេញ​និយម​គួរសមដែរ​​​សម្រាប់​ម៉ូដែល​ Smartphone មួយ​ចំនួន​។

បើ​ប្រភេទ​កញ្ចក់ ​Touchscreen នេះ​មាន​ប្រជាប្រិយ​ភាព​ដូច​គ្នា​តើ​មួយ​ណា​ល្អ​ជាង​ទៅ? មិន​ខុស​ទេ​គឺ Resistive Touchscreen ព្រោះ​ថា ​Touchscreen ប្រភេទ​នេះ ​ទាល់​តែ​ទូរស័ព្ទ​ស៊េរី​ខ្ពស់ៗ​ទើប​មាន​វត្តមាន​៕

ដោយ៖ សុភារិទ្ធ

អត្ថបទពេញនិយម