ដឹង​អត់​ថា Suarez ​ស៊ុត​១០០​គ្រាប់​ ឲ្យ​ក្រុម​ Barcelona ​ដោយ​របៀប​ណា?

  • 2017-01-12 01:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Luis Suarez ​​បាន​ស៊ុត​​គ្រាប់​ទី​១០០ ឲ្យ​ក្រុម​ FC Barcelona ​​ពេល​ឈ្នះ​ Athletic Bilbao ​យប់​មិញ​ បន្ទាប់​ពី​បង្ហាញ​ខ្លួន​សរុប​ ១២០​ប្រកួត រយៈពេល​៣​ឆ្នាំ។ ប្រិយ​មិត្ត​​​ឆ្ងល់​ទេ​ថា ​តើ​កីឡាករ​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​រូប​នេះ ​ស៊ុត​ដោយ​​របៀប​ណា ​និង​ស៊ុត​ចូល​នៅ​ពាន​រង្វាន់​ណា​ច្រើន​គ្រាប់​ជាង​គេ?

Luis Suarez

ក្រោយ​ផ្ទេរ​ពី​ក្លឹប​ហង្ស​ក្រហម​ Liverpool ទៅ​កីឡដ្ឋាន​ Camp Nou ​​និង​បង្ហាញ​ខ្លួន​លើក​ដំបូង​ឲ្យ​ក្រុម​ Barca ​តាំង​ពី​​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៤ ​​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ​ លេង​បាន​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​ ដែល​អាច​ស៊ុត​ចូល​ទី​ស្ទើរ​តែ​គ្រប់​ប្រកួត។

១០០​គ្រាប់​របស់​ Suarez ​​ស៊ុត​ដោយ​ប្រើ​ជើង​ស្ដាំ​​៧១​គ្រាប់, ជើង​ឆ្វេង​១៨​គ្រាប់ និង​​ប្រើ​ក្បាល​​​១១​គ្រាប់ ដោយ​ស៊ុត​ចូល​នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​​ La Liga ​​ច្រើន​ជាង​គេ​៦៨​គ្រាប់, UEFA Champions League ​១៧​គ្រាប់, Copa del Rey ​៨​គ្រាប់, FIFA Club World Cup ​៥​គ្រាប់, UEFA Super Cup ​១​គ្រាប់ និង​ Spanish Super Cup ​១​គ្រាប់។ កីឡាករ​វ័យ​​​២៩​ឆ្នាំ​រូប​នេះ​ ​ធ្លាប់​ស៊ុត​២​គ្រាប់​ក្នុង​១​ប្រកួត​បាន​ ១៤​ដង, ៣គ្រាប់​ក្នុង​១​ប្រកួត (Hat-trick) ​៨​ដង និង​​ធ្លាប់​ស៊ុត​៤​គ្រាប់​ម្នាក់​ឯង​ក្នុង​១​ប្រកួត​ ២​ដង​ផង​ដែរ៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម