ពុធ ស្រីខួច​ ទម្លាយតម្លៃ​ខ្លួន​​គ្មានសល់ ក្រោយចូលសិល្បៈ​ជាង​៣ឆ្នាំ

  • 2017-01-13 02:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ប្រឡូក​សិល្បៈ​មក​ដល់​ឥឡូវ ​ស្រី​ស្អាត​ ពុធ ស្រីខួច ថាមានរយៈ​ពេល​ជាង​៣​ឆ្នាំ​ហើយ ​ជួបជាមួយ​ Sabay ​ថ្ងៃ​នេះ​នាង​បាន​ទម្លាយ​អស់​ទាំង​រឿង​ចំណូល ​និង​តម្លៃ​ខ្លួនទទួល​បាន​ពី​ការ​ថត​ភាពយន្ត និង​ស្ប៉ត​នានា។

តួ​ស្រី​ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍" អះអាង​បន្ត​ថា ពី​មុន មក​ដល់​ឥឡូវ​ តម្លៃ​ខ្លួន​នាង​ថេរ​ មិន​មាន​ឡើង​ចុះ​ឡើយ។ សម្រាប់​ចំណូលខែ​ខ្លះ ​នាង​អាច​រក​បាន​រហូត​ដល់​១០០០ ដុល្លារ។ ចំណែក​ការ​ថត​រឿង​ដុំ​តម្លៃ​ខ្លួន​នាង​គឺ​១៥០០ដុល្លារ និង រឿង​ភាគ​២០០០​ដុល្លារ​ ៖ "​សម្រាប់​ការ​ថត​រឿង​ជាទូទៅ​គឺ​មិន​សូវ​គិត​ជា​ថ្លៃទេ ព្រោះ​យើង​ជា​តួ​ធំ​អីចឹង​គិត​សរុប​ចំណេញ​ដល់​គេ"។

បើ​និយាយ​ពី​ការ​ស្លៀក​ពាក់​វិញ​​តារា​ស្រី​រូប​នេះ ប្រាប់​ថា​នាង​មិន​សូវ​ចូល​ចិត្ត​ខោ​អាវ​ Brand អី​ទេ​​ ៖"​ខោ​អាវ​ម៉េច​ក៏​បាន​ដែរ​ឲ្យ​តែ​ស្អាត មិន​ចាំ​បាច់​តែ​ Brand ទេ" សម្រាប់​តម្លៃ​វិញ​នាង​មិន​ប្រាកដ​ថា​អស់​ប៉ុន្មាន​ទេ ​ព្រោះ​​នាង​ស្លៀក​ពាក់​ទៅ​តាម​កម្មវិធី ហើយ​បើ​ទិញ​វិញ​គឺ​ទិញ​ម្ដង​បន្តិច​ ហើយ​ម្ដង​អស់ ១០០​ទៅ​២០០​ដុល្លារ។

ស្តាប់​ ស្រី ខួច រៀបរាប់​តិចមើល៍៖

អត្ថបទ៖ សុខណា