Galaxy S8 មិន​ទាន់​​ប្រកាស​ផង​ ចេញ​សម្បក​មក​​បាត់​ ច្បាស់​​អាច​ត្រូវ ១០០%

  • 2017-01-12 02:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S8 រំពឹង​ថា​នឹង​បង្ហាញ​វត្តមាន​នៅ​​ខែ​កុម្ភៈ ឬ ខែ​មីនា​ ​ខាង​មុខ​នេះ ប៉ុន្តែ​មុន​នឹង​ការ​ប្រកាស​​នេះ​ស្រាប់​តែ​សម្បក​របស់​ Galaxy S8 បាន​ចេញ​លក់​បាត់​ទៅ​ហើយ។​​

​តាម​រយៈ​រូបភាព​សម្បក​ Galaxy S8 ដែល​បង្ហាញ​លើ​វិបសាយ​ក្រុមហ៊ុន​ផលិត​សម្បក​ទូរសព្ទ​ Ghostek បាន​បង្ហាញ​ខ្លះៗ​ពី​រូបរាង​របស់​ Galaxy ជំនាន់​ថ្មី។ រូបរាង​ដែល​បង្ហាញ​គឺ​ស៊ី​គ្នា​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​​ផ្សាយ​កន្លង​មក​ដោយ​មាន​អេក្រង់​រាង​កោង និង​ លែង​មាន​ប៊ូតុង​ Home​ ជា​ដើម។ អ្វី​គួរ​ចាប់​អារម្មណ៍​គឺ​នៅ​ផ្នែក​ខាង​ក្រោយ​មិន​មាន​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​ឡើយ​ មាន​ន័យ​ថា​ Samsung អាច​នឹង​បង្កប់​វា​នៅ​លើ​ផ្ទាំង​អេក្រង់​តែ​ម្ដង។

ក្រុមហ៊ុន​ផលិត​សម្បក​ទូរសព្ទ​តែង​ទទួល​បាន​ព័ត៌មាន​មុន​គេ​ពី​ទូរសព្ទ​ដែល​មិន​ទាន់​ចេញ​លក់​លើ​ទីផ្សារ ដើម្បី​ធ្វើ​យ៉ាងណា​អាច​មាន​សម្បក​ចេញ​លក់​ពេល​ដែល​ស្មាតហ្វូន​ចេញ​លក់​ដូច​គ្នា។ រឿង​នេះ​បាន​កើត​ឡើង​ស្ទើរ​តែ​រាល់​លើក​ទៅ​ហើយ​ ឧទាហរណ៍​ជាក់​ស្ដែង​ដូច​ជា​ iPhone ជំនាន់​ថ្មី​ជា​ដើម៕​​​

ប្រភព៖ Bgr   ប្រែ​សម្រួល៖ សុខហេង