Milner ជាប់​ឈ្មោះ​​ជា​ខ្សែ​ការពារ​ឆ្វេង​ល្អ​បំផុត​នៅ​អង់គ្លេស និង​លេខ​២​នៅ​អឺរ៉ុប

  • 2017-01-12 03:09:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

James Milner ត្រូវ​ចាត់​ថ្នាក់​ជា​ខ្សែ​ការពារ​ឆ្វេង​ដែល​ល្អ​បំផុត​នៅ​ Premier League និង​លេខ​២​នៅ​ទ្វីប​អឺរ៉ុប​ផ្អែក​លើ​ស្ថិតិ​នៃ​ការ​លេង​របស់​គេ​កន្លង​មក​។ នេះ​បើ​តាម​ការ​គូស​បង្ហាញ​ដោយ​ស្ថាប័ន​អង្កេត​ពី​បាល់ទាត់​ឈ្មោះ CIES Football Observatory។

James Milner

អតីត​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​មាន​ពិន្ទុ​ ៨៨​ ស្មើ​គ្នា​ជា​មួយ​ David Alaba របស់ Bayern Munich ហើយ​ខ្ពស់​ជាងDanny Rose (៨៧), Philipp Lahm (៨៦) និង​ Antonio Valencia (៨៤)។ កីឡាករ​​ឈរ​លើ​ Milner គឺ​ខ្សែ​ការពារ​ឆ្វេង Alex Sandro របស់​ Juventus ដែល​មាន​ពិន្ទុ ៨៩។

ដោយ​ឡែក​មិត្ត​រួម​ក្រុម​របស់​ខ្លួន Phlippe Coutinho ដែល​ស៊ុត​បញ្ចូល​ទី​បាន​ ៦​គ្រាប់​និង បញ្ជូន​ឲ្យ​គេ​ស៊ុត​បាន​៦ដង​នោះ​ត្រូវ​ចាត់​ថ្នាក់​ជា​ខ្សែ បម្រើ​ប្រយុទ្ធ​ល្អ​បំផុត​នៅ​អឺរ៉ុប​មាន​ពិន្ទុ ៨៩​ស្មើ​គ្នា​ជាមួយ Kevin De Bruyne ស្រប​ពេល​ដែល​ Jordan Henderson ស្ថិត​ក្នុង​ចំណោម​ខ្សែ​បម្រើ​ការពារ​ល្អ​ទាំង​១០​នៅ​អឺរ៉ុប៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ វីរ័ត្ន