ត្រកូល Lexus RX មួយ​ទឹក​​ពេញនិយម​ អាច​ពិចារណា​ទិញ​ជិះ​ដើម​ឆ្នាំ ២០១៧

  • 2017-01-12 02:50:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ឆ្នាំ ២០១៧ ហាង​រថយន្ត​ជា​ច្រើន​ក្នុង​ក្រុង​ភ្នំពេញ បាន​នាំ​ស៊េរី​រថយន្ត Lexus ​មួយ​ទឹក​មាន​គុណភាព​ដាក់​លក់​លើ​ទីផ្សារ។ ក្នុង​នោះ Lexus RX ដែល​ជា​ម៉ាក​រថយន្ត​ពេញ​និយម​សម្រាប់​ទីផ្សារ​ស្រុក បាន​ដាក់​លក់​យ៉ាង​ព្រោងព្រាត ជាមួយ​តម្លៃ​អាច​ពិចារណា​​ទិញ​បាន​ទៅ​តាម​ស៊េរី​នីមួយៗ។

Lexus RX 450h ស៊េរី ២០១០ តម្លៃ​ប្រហែល ៦៥ ៨០០ ដុល្លារ

  • ម៉ាស៊ីន៖ V6
  • កម្រិត​ស៊ីសាំង៖ ១៣,៦ លីត្រ (ផ្លូវ​ក្រុង) ១១,៩ លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX 450h ស៊េរី ២០១១ តម្លៃ​ប្រហែល ៦៦ ៨០០ ដុល្លារ

  • ម៉ាស៊ីន៖ V6
  • កម្រិត​ស៊ីសាំង៖ ១៣,៦ លីត្រ (ផ្លូវ​ក្រុង) ១១,៩ លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX330 ស៊េរី ២០០៤ តម្លៃ​ប្រហែល ៣១ ៥០០ ដុល្លារ

  • ម៉ាស៊ីន៖ V6 ប្រើ​សាំង
  • ចង្កឹះ​លេខ៖ ៥វគ្គ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៤ លីត្រ (ផ្លូវ​ក្រុង) ៩,៨លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX400h ស៊េរី ២០០៦ តម្លៃ​ប្រហែល ៣៩ ៨០០ ដុល្លារ

  • ម៉ាស៊ីន៖ V6 ប្រភេទ Hybrid
  • ចង្កឹះ​លេខ៖ ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ៨,៤ លីត្រ (ផ្លូវ​ក្រុង) ៩,៤លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX350 ស៊េរី ២០១០ តម្លៃ​ប្រហែល ៦៣ ៨០០ ដុល្លារ

  • ម៉ាស៊ីន៖ V6 ប្រភេទ​សាំង
  • ចង្កឹះ​លេខ៖ ៦ វគ្គ​ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៣ លីត្រ (ផ្លូវ​ក្រុង) ៩,៤លីត្រ (ផ្លូវ​ឆ្ងាយ)

Lexus RX300 ស៊េរី ២០០២ តម្លៃ​ប្រហែល ១៥ ០០០ ដុល្លារ

  • ម៉ាស៊ីន៖ V6 ប្រភេទ​សាំង
  • ចង្កឹះ​លេខ៖ ៤ វគ្គ​ស្វ័យ​ប្រវត្តិ
  • កម្រិត​ស៊ីសាំង៖ ១៣,៨ លីត្រ (ផ្លូវ​ក្រុង) ១១លីត្រ (ផ្លូវ​ឆ្ងាយ)

រូបភាព​និង​តម្លៃ៖ ផ្តល់​​ដោយ​ហាង​រថយន្ត 888

អត្ថបទ៖ ផាន់និត