ទុក​ចិត្ត​ហើយ​ Highlander ឆ្នាំ​ ២០១៧ ជាប់​ជា​រថយន្ត​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់

  • 2017-01-12 03:52:34
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រោយ​ពី​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ដោយ​វិទ្យាស្ថាន​សុវត្ថិភាព​ផ្លូវ​ថ្នល់​ IIHS រួច​មក​ រថយន្ត​ Hinglander ឆ្នាំ​ ២០១៧ បាន​ជាប់​ជា​រថយន្ត​ដែល​អាច​ផ្ដល់​សុវត្ថិភាព​បាន​ខ្ពស់។

រថយន្ត​ ៧ កៅអី​នេះ​អាច​ទទួល​បាន​ចំណាត់​ថ្នាក់​ "ល្អ" សម្រាប់​ការ​ធ្វើ​តេស្ត​បុក​កម្ទេច​ចំនួន​ ៥ ផ្សេង​គ្នា​ដែល​រួម​មាន​ បុក​ផ្នែក​ខាង​មុខ​ដោយ​កម្លាំង​ស្រាល, បុក​ផ្នែក​ខាង​មុខ​ដោយ​កម្លាំង​មធ្យម, បុក​ពី​ចំហៀង, តេស្ត​ភាព​រឹងមាំ​នៃ​ដំបូល និង តេស្ត​ប្រដាប់​កល​ក្បាល​រួម​ទាំង​កៅអី​អង្គុយ។

ដោយ​ឡែក​សម្រាប់​ប្រព័ន្ធ​ទប់​ស្កាត់​ការ​ប៉ះ​ទង្គិច​វិញ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ "ល្អ​ខ្លាំង" ​ដោយ​ប្រព័ន្ធ​នេះ​ជួយ​ជៀស​ផុត​ពី​ការ​ប៉ះទង្គិច​ពេល​បើក​បរ​នៅ​ល្បឿន​ ១៩ គ.ម/ម៉ ស្រប​ពេល​ដែល​បើក​បរ​នៅ​ល្បឿន​ ៤០ គ.ម/ម៉ រថយន្ត​អាច​ជៀស​ផុត​ពី​ការ​ប៉ះទង្គិច​​បាន​ ៤ លើក​ ក្នុង​ចំណោម​ការ​តេស្ត​ ៥ លើក។

ក្រៅ​ពី​ Highlander ​រថយន្ត​ដទៃ​ទៀត​របស់​ Toyota ដែល​ជាប់​ជា​រថយន្ត​​ផ្ដល់​សុវត្ថិភាព​ខ្ពស់​រួម​មាន​ Prius, Prius V, Corolla, Camry, Rav4, Lexus RC, NX, RX និង ES 350៕​​​​​​​


ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង