ឡូយ! Chelsea ​ត្រៀម​​ពង្រីក​កីឡដ្ឋាន​ Stamford Bridge ​ដល់​៦០០០០​នាក់

  • 2017-01-12 03:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​តោ​​ខៀវ​ Chelsea កំពុង​ត្រៀម​ខ្លួន​​​ពង្រីក​កីឡដ្ឋាន​ Stamford Bridge ​​ឲ្យ​ដាក់​អ្នក​ទស្សនា​​បាន​ច្រើន​ជាង​​មុន​​រហូត​ដល់​ ៦០០០០​នាក់​ និង​គ្រោង​ចាប់​ផ្ដើម​​ជួសជុល​សាងសង់​ នៅ​ឆ្នាំ​២០១៨។

គម្រោង​​កីឡដ្ឋាន​ Stamford Bridge ថ្មី

កីឡដ្ឋាន​ Stamford Bridge ​បច្ចុប្បន្ន​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៤​ម៉ឺន​នាក់​ ​ប៉ុន្តែ​ម្ចាស់​ក្លឹប​លោក​មហាសេដ្ឋី​រុស្សី Roman Abramovich ​​មាន​គម្រោង​​ចង់​ពង្រីក​កីឡដ្ឋាន​នេះ​បន្ថែម​​រហូត​អាច​ដាក់​បាន​៦​ម៉ឺន​នាក់។ បន្ទាប់​ពី​កិច្ច​ប្រជុំ​​ម្សិល​មិញ​ ចៅហ្វាយ​ក្រុង​​ឡុងដុង​លោក Sadiq Khan ​បាន​​យល់​ព្រម​ឲ្យ​​ក្លឹប​ Chelsea ​អភិវឌ្ឍ​កីឡដ្ឋាន​បន្ថែម​ហើយ​ ​ប៉ុន្តែ​ក្លឹប​​​ត្រូវ​តែ​ចរចា​ជាមួយ​​​ម្ចាស់​ផ្ទះ​ក្បែរៗ​តំបន់​នោះ​បន្ថែម​ទៀត។

ម្ចាស់​ក្លឹប​ Chelsea លោក​ Roman Abramovich

តាម​គម្រោង​ Chelsea ​នឹង​ចាប់ផ្ដើម​​​អភិវឌ្ឍ​កីឡដ្ឋាន​ថ្មី​នេះ​ នៅ​ឆ្នាំ​២០១៨ ​និង​គ្រោង​បញ្ចប់​អាច​ដំណើរ​ការ​​នៅ​រដូវ​កាល​ ២០២១-២០២២។ ​ក្នុង​អំឡុង​ពេល​សាង​​សង់​ ក្រុម​តោ​ខៀវ​ នឹង​ត្រូវ​លេង​ក្រៅ​កីឡដ្ឋាន​ Stamford Bridge រយៈពេល​៣​ឆ្នាំ ដែល​​ពួកគេ​​នឹង​​ជួល​កីឡដ្ឋាន​ជាតិ​អង់គ្លេស​ Wembley ធ្វើ​ជា​ការ​ប្រកួត​ក្នុង​ដី​បណ្ដោះ​អាសន្ន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​