ញាក់​សាច់! រឿង​ ៦​យ៉ាង​ ផលិតកម្ម YG ហាមដាច់​ខាត​​មិន​ឲ្យ​ BLACKPINK ធ្វើ​
  • 2017-01-12 03:23:23
  • ចំនួនមតិ

ចន្លោះមិនឃើញ

Jisoo និង Rosé  បាន​តំណាង​ក្រុម BLACKPINK  ធ្វើ​ជា​ភ្ញៀវ​ចូលរួម​ក្នុង​កម្មវិធី Radio Star របស់​ទូរទស្សន៍  MBC កាល​ពី​ម្សិលមិញ និង​បាន​បក​ស្រាយ​បម្រាម​ធំ​ៗ​ដែល​ផលិតកម្ម YG ហាម​មិន​ឲ្យ​ពួក​គេ​ធ្វើ​ពេល​ហ្វឹកហាត់​។

ក្នុង​កម្មវិធី​លោក​ Kim Gura ដែល​ជា​ពិធី​ករ​បាន​និយាយ​ពី​បម្រាម​ធំ​ៗ​ក្នុង​កិច្ច​សន្យា​​របស់ BLACKPINK ជាមួយ​ផលិតកម្ម YG មាន​ដូច​ជា​ហាម ផឹក​ស្រា, ជក់​បារី, ចូល​ក្លឹប, បើកបរ, មាន​ស្នេហា​ និង​កែសម្ផស្ស។

ជា​ការ​ពិត​អំឡុង​ពេល​​ហ្វឹកហាត់​របស់​ក្រុម BLACKPINK ផលិតកម្ម YG ពិត​ជា​យក​ចិត្ត​ទុកដាក់​ សម្រាប់​ការ​ហាម​មិន​ឲ្យ​កែសម្ផស្ស​សម្រាប់​ក្រុម​ចម្រៀង​ថ្មី​ហើយ​បម្រាម​នេះ​ ក៏​ដាក់​បញ្ចូល​ក្នុង​កិច្ច​សន្យា​ដែរ។

សាក​សួរ​ពី​ការ​ដាក់​ដោយ​ឡែក​​នៃ​អ្នក​ហ្វឹកហាត់ Jisoo និង Rosé បាន​ឆ្លើយ​ថា គ្រប់​អ្នក​ហ្វឹកហាត់​ទាំង​អស់​​ មាន​ពេល​ខុស​គ្នា​ដើម្បី​ញ៉ាំ​អាហារ មិន​អាច​ញ៉ាំ​ជាមួយ​គ្នា​បាន​ទេ។ អ្នក​ទាំង​ពី​របន្ត​ទៀត​ថា ពួក​គេ​កម្រ​​ឃើញ​អ្នក​ហ្វឹកហាត់​​ប្រុស​ណាស់​ ទោះ​ជិត​ថ្ងៃ​ត្រៀម​បង្ហាញ​ខ្លួន​ដំបូង​ក៏​ដោយ។ យ៉ាងណា​ច្បាប់​ទាំង​នេះ​បាន​បន្ធូរបន្ថយ ក្រោយ​ពួក​គេ​ចេញ​ជា​តារា៕ ​​​​​​


ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ