រក​ឃើញ​រូប​ចម្លាក់​ព្រះពុទ្ធ នា​សម័យ​រាជវង្ស​មីង ក្នុង​អាង​ស្តុក​ទឹក​មួយ​នៅ​ចិន

  • 2017-01-12 04:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ រូប​ចម្លាក់​ព្រះពុទ្ធ នា​សម័យ​បុរាណ ដែល​មាន​ព្រះជន្ម​យូរ​លង់​មួយ​អង្គ ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ក្នុង​អាង​ស្តុក​ទឹក Hongmen ស្ថិត​ក្នុង​ក្រុង Nancheng ខេត្ត Jiangxi ប្រទេស​ចិន។

ស្រប​ពេល​ដែល​កម្រិត​ទឹក នៃ​អាង​ស្តុក​ទឹក​ខាង​លើ​បាន​ស្រក​ចុះ វត្ថុ​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ទាំង តំបន់​ប្រវត្តិសាស្ត្រ​ដែល​មាន​ឆ្លាក់​អក្សរ​ចិន និង ព្រះ​កេស​ព្រះ​ពុទ្ធ​មួយ​អង្គ ដែល​គេ​ជឿជាក់​ថា នៅ​សល់​តាំង​ពី​សម័យ​រាជវង្ស​មីង ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ដែរ។

បច្ចុប្បន្ន​ក្រុម​អ្នក​ជំនាញ​ផ្នែក​វត្ថុ​បុរាណវិទ្យា កំពុង​តែ​បន្ត​ដំណើរ​ការ​ត្រួត​ពិនិត្យ​មើល បំណែក​នៃ​វត្ថុ​បុរាណ​ផ្សេងៗ​ទៀត ដែល​បាន​​រក​ឃើញ​​នៅ​ក្នុង​អាង​ស្តុក​ទឹក Hongmen នោះ៕

ប្រភព៖ Xinhua   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម