អេ​ ភូថង​ ក្រើន​រំលឹក​ដល់​អ្នក​ប្រដាល់​ឲ្យ​ឃ្លាត​ឆ្ងាយ​ដាច់​ខាត​ពី​គ្រឿង​ញៀន

  • 2017-01-12 04:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​​ជើង​​ខ្លាំង​ប្រដាល់​កម្ពុជា​ អេ​ ភូថង​ បន្ទាប់​ពី​​ឃើញ​ពី​ភាព​ខុស​ឆ្គង​មួយ​ចំនួន​របស់​កីឡាករ​ប្រដាល់​នា​ពេល​កន្លង​មក​ គ្រួ​ប្រដាល់​រូប​នេះ​ក៏​ចង់​ដាស់តឿន​​ឃ្លាត​ឲ្យ​​ឆ្ងាយ​ពី​គ្រឿង​ញៀន​​ ព្រោះផល​ប៉ះពាល់ខ្លាំង​ណាស់​ទាំងខ្លួនឯង និងសង្គមជាតិ។​

ស្ដេច​ប្រដាល់​របស់​កម្ពុជា​កាល​២០​ឆ្នាំ​មុន​ អេ​ ភូថង​ បាន​​និយាយ​ថា ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឲ្យ​សោះ។​ ដោយ​មើល​ឃើញ​ពី​ការ​ដើរ​ផ្លូវ​ខុស​របស់​កីឡាករ​មួយ​ចំនួន​ដូច​ជា​កីឡាករ​ កន​ ចន្ថាន​ និង​កីឡាករ​ដទៃ​ទៀត​ទើប​អតីត​​ប្រដាល់​រូប​នេះ​មិន​ចង់​ឲ្យពួក​គេ​ប្រព្រឹត្ត។​

ឪពុក​របស់​ អេ​ យ៉ាងនុត​ បន្ថែម​ទៀត​ថា​ បើ​ពួក​គេ​បណ្ដោយ​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​ វា​​​ប៉ះពាល់​​អាក្រក់​​ណាស់​ ​បាត់​បង់​កេរ្តិ៍ឈ្មោះ​ដែល​ខំ​សាង​​យ៉ាង​លំបាក​ ជាប់​ទោស​ មិន​ថា​អាជីព​ជា​អ្នក​ប្រដាល់​ឬ​ការងារ​ផ្សេង​ទេ​គេ​មិន​ទទួល​អ្នក​ញៀន​ថ្នាំ​មក​ធ្វើ​ការ​​ឡើយ។​ សូម​​ប្អូន​ៗ​ជា​កីឡាករ​ប្រដាល់​​ជៀស​ឲ្យ​​បាន​ឆ្ងាយ​ពី​​គ្រឿង​ញៀន​ដើម្បី​​​អនាគត​​របស់​ខ្លួន៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី